ខ្ញុំសួរគាត់ម្ដងទៀតថា៖ “តើមែកទាំងពីររបស់ដើមអូលីវ ដែលនៅក្បែរបំពង់មាសទាំងពីរសម្រាប់បង្ហូរប្រេងមាសចេញនោះ ជាអ្វី?”។
សាការី 4:13 - ព្រះគម្ពីរខ្មែរសាកល គាត់តបនឹងខ្ញុំថា៖ “តើអ្នកមិនដឹងថាទាំងនេះជាអ្វីទេឬ?”។ ខ្ញុំក៏ឆ្លើយថា៖ “មិនដឹងទេ លោកម្ចាស់នៃខ្ញុំអើយ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទេវតាសួរមកខ្ញុំថា៖ «តើអ្នកមិនស្គាល់របស់ទាំងនេះទេឬ?»។ ខ្ញុំឆ្លើយថា៖ «មិនស្គាល់ទេ លោកម្ចាស់»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទេវតាតបមកខ្ញុំថា៖ «តើលោកមិនដឹងទេឬ?»។ ខ្ញុំតបថា៖ «ទេ លោកម្ចាស់!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចទេវតាក៏សួរតបមកថា តើឯងមិនស្គាល់របស់ទាំងនេះទេឬ នោះខ្ញុំឆ្លើយថា លោកម្ចាស់អើយមិនស្គាល់ទេ អាល់គីតាប ម៉ាឡាអ៊ីកាត់តបមកខ្ញុំថា៖ «តើអ្នកមិនដឹងទេឬ?»។ ខ្ញុំតបថា៖ «ទេ លោកម្ចាស់!»។ |
ខ្ញុំសួរគាត់ម្ដងទៀតថា៖ “តើមែកទាំងពីររបស់ដើមអូលីវ ដែលនៅក្បែរបំពង់មាសទាំងពីរសម្រាប់បង្ហូរប្រេងមាសចេញនោះ ជាអ្វី?”។
បន្ទាប់ពីឆ្លើយហើយ ខ្ញុំក៏សួរទូតសួគ៌ដែលនិយាយនឹងខ្ញុំថា៖ “លោកម្ចាស់នៃខ្ញុំអើយ តើទាំងនេះជាអ្វី?”។
ទូតសួគ៌ដែលនិយាយនឹងខ្ញុំ ក៏ឆ្លើយនឹងខ្ញុំថា៖ “តើអ្នកមិនដឹងថាទាំងនេះជាអ្វីទេឬ?”។ ខ្ញុំតបថា៖ “មិនដឹងទេ លោកម្ចាស់នៃខ្ញុំអើយ”។