វិវរណៈ 9:15 - ព្រះគម្ពីរខ្មែរសាកល ពេលនោះ ទូតសួគ៌ទាំងបួនរូបនោះដែលត្រូវបានត្រៀមទុកសម្រាប់ម៉ោង ថ្ងៃ ខែ និងឆ្នាំកំណត់ ក៏ត្រូវបានស្រាយ ដើម្បីសម្លាប់មួយភាគបីនៃមនុស្សជាតិ។ Khmer Christian Bible នោះទេវតាទាំងបួនដែលបានត្រៀមទុកសម្រាប់វេលានោះ ថ្ងៃនោះ ខែនោះ និងឆ្នាំនោះក៏ត្រូវបានស្រាយដើម្បីឲ្យសម្លាប់មនុស្សមួយភាគបី ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ទេវតាទាំងបួន ដែលប្រុងប្រៀបសម្រាប់ពេលកំណត់ ថ្ងៃ ខែ និងឆ្នាំ ក៏ត្រូវបានដោះលែង ដើម្បីឲ្យសម្លាប់មនុស្សមួយភាគបីចោល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេក៏ស្រាយទេវតាទាំងបួនរូប ដែលបានប្រុងប្រៀបខ្លួនប្រហារជីវិតមនុស្សមួយភាគបី ត្រូវតាមម៉ោងថ្ងៃ ខែ និងឆ្នាំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះក៏ស្រាយទេវតាទាំង៤ ដែលប្រុងប្រៀបសំរាប់ពេលកំណត់ថ្ងៃ ខែ នឹងឆ្នាំ ដើម្បីនឹងសំឡាប់មនុស្ស១ភាគក្នុង៣ចោល អាល់គីតាប គេក៏ស្រាយម៉ាឡាអ៊ីកាត់ទាំងបួនរូប ដែលបានប្រុងប្រៀបខ្លួនប្រហារជីវិតមនុស្សមួយភាគបី ត្រូវតាមម៉ោងថ្ងៃ ខែ និងឆ្នាំ។ |
ទូតសួគ៌ទីបីផ្លុំត្រែឡើង នោះមានផ្កាយដ៏ធំដែលឆេះដូចចន្លុះ បានធ្លាក់ពីលើមេឃ ហើយធ្លាក់ទៅក្នុងមួយភាគបីនៃទន្លេ និងទៅក្នុងប្រភពទឹកនានា។
ទូតសួគ៌ទីមួយផ្លុំត្រែឡើង នោះមានដុំទឹកកក និងភ្លើងលាយជាមួយឈាម ត្រូវបានបោះទៅលើផែនដី។ មួយភាគបីនៃផែនដីត្រូវបានដុតចោល មួយភាគបីនៃដើមឈើក៏ត្រូវបានដុតចោល ហើយស្មៅខៀវខ្ចីទាំងអស់ក៏ត្រូវបានដុតចោលដែរ។
ទូតសួគ៌ទីពីរផ្លុំត្រែឡើង នោះមានអ្វីដូចជាភ្នំដ៏ធំដែលមានភ្លើងឆេះ ត្រូវបានបោះទៅក្នុងសមុទ្រ ស្រាប់តែមួយភាគបីនៃសមុទ្រក៏ក្លាយជាឈាម
រីឯមួយភាគបីនៃរបស់សព្វសារពើដែលត្រូវបានបង្កើតដែលមានជីវិតក្នុងសមុទ្រ ក៏ស្លាប់ ហើយមួយភាគបីនៃនាវា ក៏ត្រូវបានបំផ្លាញដែរ។
ពួកវាមានកន្ទុយ និងទ្រនិច ស្រដៀងនឹងកន្ទុយ និងទ្រនិចរបស់ខ្យាដំរី ហើយកន្ទុយរបស់ពួកវាមានអានុភាពធ្វើទុក្ខមនុស្សក្នុងប្រាំខែ។
មួយភាគបីនៃមនុស្សជាតិត្រូវបានសម្លាប់ដោយគ្រោះកាចទាំងបីនេះ គឺដោយភ្លើង ផ្សែង និងស្ពាន់ធ័រដែលចេញមកពីមាត់របស់ពួកវា។
ក៏ប៉ុន្តែមិនបានប្រទានឲ្យកណ្ដូបទាំងនោះសម្លាប់មនុស្សទាំងនោះទេ គឺឲ្យពួកគេឈឺចាប់ក្នុងប្រាំខែ ហើយការឈឺចាប់ពីពួកវាដូចជាការឈឺចាប់ពីខ្យាដំរីពេលវាទិចមនុស្ស។