អ្នកត្រូវធ្វើបង្អួចដំបូលមួយសម្រាប់ទូកធំ ហើយភ្ជាប់វាត្រឹម ១ ហត្ថពីកំពូលដំបូល ក៏ត្រូវដាក់ទ្វារទូកធំនៅខាងចំហៀងវា។ អ្នកត្រូវធ្វើជាន់ក្រោម ជាន់ទីពីរ និងជាន់ទីបី។
លោកុប្បត្តិ 8:6 - ព្រះគម្ពីរខ្មែរសាកល លុះផុតសែសិបថ្ងៃទៀត ណូអេក៏បើកបង្អួចរបស់ទូកធំដែលគាត់បានធ្វើ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សែសិបថ្ងៃក្រោយមកទៀត លោកណូអេបានបើកបង្អួចទូកដែលលោកបានធ្វើ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សែសិបថ្ងៃក្រោយមក លោកណូអេបានបើកបង្អួចទូកធំដែលលោកបានធ្វើ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលបានកន្លងទៅ៤០ថ្ងៃទៀត នោះណូអេ គាត់បើកបង្អួចដែលបានធ្វើក្នុងទូក អាល់គីតាប សែសិបថ្ងៃក្រោយមក ណុះហ៍បានបើកបង្អួចទូកធំដែលគាត់បានធ្វើ |
អ្នកត្រូវធ្វើបង្អួចដំបូលមួយសម្រាប់ទូកធំ ហើយភ្ជាប់វាត្រឹម ១ ហត្ថពីកំពូលដំបូល ក៏ត្រូវដាក់ទ្វារទូកធំនៅខាងចំហៀងវា។ អ្នកត្រូវធ្វើជាន់ក្រោម ជាន់ទីពីរ និងជាន់ទីបី។
ទឹកបានស្រកចុះជាលំដាប់រហូតដល់ខែទីដប់។ នៅថ្ងៃទី១ ខែទីដប់ កំពូលភ្នំនានាបានលេចឡើង។
នៅពេលដានីយ៉ែលបានដឹងថា ឯកសារនោះត្រូវបានឡាយព្រះហស្តលេខាហើយ គាត់ក៏ចូលទៅក្នុងផ្ទះរបស់ខ្លួន——បង្អួចនៅបន្ទប់ខាងលើរបស់គាត់បានចំហឆ្ពោះទៅយេរូសាឡិម——គាត់ក៏លុតជង្គង់ ហើយអធិស្ឋាន ព្រមទាំងអរព្រះគុណនៅចំពោះព្រះរបស់គាត់មួយថ្ងៃបីដង ដូចដែលគាត់បានធ្វើពីមុន។