លោកុប្បត្តិ 8:4 - ព្រះគម្ពីរខ្មែរសាកល នៅថ្ងៃទី១៧ ខែទីប្រាំពីរ ទូកធំកឿងនៅលើភ្នំអារ៉ារ៉ាត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយខែទីប្រាំពីរ ថ្ងៃទីដប់ប្រាំពីរ ទូកធំបានកឿងនៅលើភ្នំអារ៉ារ៉ាត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅថ្ងៃទីដប់ប្រាំពីរនៃខែទីប្រាំពីរ ទូកធំបានកឿងនៅលើភ្នំអារ៉ារ៉ាត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដល់ថ្ងៃ១៧ ខែទី៧ នោះទូកធំបានកឿងនៅលើភ្នំអារ៉ារ៉ាត អាល់គីតាប នៅថ្ងៃទីដប់ប្រាំពីរនៃខែទីប្រាំពីរ ទូកធំបានកឿងនៅលើភ្នំអារ៉ារ៉ាត។ |
ទឹកបានស្រកចុះជាលំដាប់រហូតដល់ខែទីដប់។ នៅថ្ងៃទី១ ខែទីដប់ កំពូលភ្នំនានាបានលេចឡើង។
ថ្ងៃមួយមានកើតឡើងដូច្នេះ: នៅពេលសានហេរីបកំពុងតែថ្វាយបង្គំក្នុងវិហាររបស់ព្រះនីសរូកជាព្រះរបស់ខ្លួន នោះអ័ឌរ៉ាម៉ាលេក និងសារេស៊ើរ ជាបុត្ររបស់ទ្រង់បានធ្វើគុតទ្រង់ដោយដាវ ហើយគេចខ្លួនទៅដែនដីអារ៉ារ៉ាត។ ដូច្នេះ អេសារហាដោនបុត្ររបស់ទ្រង់ ក៏សោយរាជ្យជំនួសទ្រង់៕