លោកុប្បត្តិ 8:11 - ព្រះគម្ពីរខ្មែរសាកល លុះដល់ពេលល្ងាច ព្រាបនោះក៏មករកគាត់វិញ នោះមើល៍! មានស្លឹកអូលីវស្រស់នៅក្នុងមាត់វា! ដូច្នេះ ណូអេបានដឹងថាទឹកបានស្រកពីផែនដីហើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយនៅពេលល្ងាច ព្រាបនោះវិលត្រឡប់មករកលោកវិញ ទាំងឃើញមានពាំយកស្លឹកអូលីវដែលវាបានចឹកមកជាមួយផង ដូច្នេះ លោកណូអេក៏ដឹងថា ទឹកបានស្រកពីផែនដីហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅពេលល្ងាចព្រាបបានវិលមករកលោកវិញ ទាំងពាំត្រួយអូលីវមកជាមួយផង ដូច្នេះ លោកណូអេដឹងថា ទឹកបានស្រកពីផែនដីហើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះដល់ពេលល្ងាច ព្រាបនោះត្រឡប់ចូលមកឯគាត់វិញ ឃើញមានពាំយកស្លឹកអូលីវដែលវាបានចឹកមកជាមួយផង ដូច្នេះ ណូអេបានដឹងថា ទឹកបានស្រកពីផែនដីបន្តិចហើយ អាល់គីតាប នៅពេលល្ងាចព្រាបបានវិល មករកគាត់វិញ ទាំងពាំត្រួយអូលីវមកជាមួយផង ដូច្នេះ ណុះហ៍ដឹងថា ទឹកបានស្រកពីផែនដីហើយ។ |
គាត់បានរង់ចាំប្រាំពីរថ្ងៃទៀត ហើយលែងព្រាបនោះ តែវាមិនត្រឡប់មករកគាត់វិញទៀតឡើយ។
តើគេអាចចេញទៅប្រកាសយ៉ាងដូចម្ដេច លើកលែងតែគេត្រូវបានចាត់ឲ្យទៅ? ដូចដែលមានសរសេរទុកមកថា:“ជើងរបស់អ្នកដែលប្រកាសដំណឹងល្អដ៏ប្រសើរ ស្រស់ស្អាតណាស់ហ្ន៎!”។