Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 8:10 - ព្រះគម្ពីរខ្មែរសាកល

10 គាត់​បាន​រង់ចាំ​ប្រាំពីរ​ថ្ងៃ​ទៀត ហើយ​លែង​ព្រាប​នោះ​ពី​ទូកធំ​ម្ដងទៀត​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 លោក​នៅ​រង់​ចាំ​ប្រាំ​ពីរ​ថ្ងៃ​ទៀត ទើប​លែង​ព្រាប​ឲ្យ​ចេញ​ពី​ទូក​ទៅ​ម្តង​ទៀត

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 លោក​នៅ​រង់‌ចាំ​ប្រាំ‌ពីរ​ថ្ងៃ​ទៀត ទើប​លែង​ព្រាប​ឲ្យ​ចេញ​ពី​ទូក​ធំ​ទៅ​សា​ជា​ថ្មី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 គាត់​ផ្អាក​ចាំ​អស់​៧​ថ្ងៃ រួច​លែង​ព្រាប​ចេញ​ពី​ទូក​ទៅ​ម្តង​ទៀត

សូមមើលជំពូក ចម្លង

អាល់គីតាប

10 គាត់​នៅ​រង់​ចាំ​ប្រាំ​ពីរ​ថ្ងៃ​ទៀត ទើប​លែង​ព្រាប​ឲ្យ​ចេញ​ពី​ទូក​ធំ​ទៅ​សា​ជា​ថ្មី។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 8:10
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រាំពីរ​ថ្ងៃ​ក្រោយមក ទឹកជំនន់​ក៏​មាន​លើ​ផែនដី​។


ដ្បិត​ប្រាំពីរ​ថ្ងៃ​ទៀត យើង​នឹង​បង្អុរភ្លៀង​មកលើ​ផែនដី​រយៈពេល​សែសិប​ថ្ងៃ​សែសិប​យប់ ហើយ​លុប​អ្វីៗដែលមានជីវិត​ទាំងអស់​ដែល​យើង​បាន​បង្កើត ចេញ​ពីលើ​ផ្ទៃ​ផែនដី”។


លុះដល់​ពេល​ល្ងាច ព្រាប​នោះ​ក៏​មក​រក​គាត់​វិញ នោះ​មើល៍! មាន​ស្លឹក​អូលីវ​ស្រស់​នៅក្នុង​មាត់​វា​! ដូច្នេះ ណូអេ​បាន​ដឹង​ថា​ទឹក​បាន​ស្រក​ពី​ផែនដី​ហើយ​។


គាត់​បាន​រង់ចាំ​ប្រាំពីរ​ថ្ងៃ​ទៀត ហើយ​លែង​ព្រាប​នោះ តែ​វា​មិន​ត្រឡប់មក​រក​គាត់​វិញ​ទៀត​ឡើយ​។


ប៉ុន្តែ​ព្រាប​នោះ​រក​ទីសម្រាក​សម្រាប់​បាត​ជើង​វា​មិនបានឡើយ​។ វា​បាន​ត្រឡប់មក​រក​គាត់​ក្នុង​ទូកធំ​វិញ ដ្បិត​នៅតែ​មាន​ទឹក​នៅលើ​ផ្ទៃ​ផែនដី​ទាំងមូល គាត់​ក៏​លូក​ដៃ​ទៅ​ចាប់​វា ហើយ​យក​វា​មក​ក្នុង​ទូកធំ​ជាមួយ​គាត់​វិញ​។


ខ្ញុំ​បាន​ទន្ទឹងរង់ចាំ​ព្រះយេហូវ៉ា​ដោយអត់ធ្មត់ នោះ​ព្រះអង្គ​ក៏​បែរមក​រក​ខ្ញុំ ហើយ​សណ្ដាប់​សម្រែក​របស់ខ្ញុំ​។


មែនហើយ ព្រះយេហូវ៉ា​អើយ យើងខ្ញុំ​ទន្ទឹងរង់ចាំ​ព្រះអង្គ ក្នុង​ផ្លូវ​នៃ​ការជំនុំជម្រះ​របស់ព្រះអង្គ​; ព្រះនាម​របស់ព្រះអង្គ និង​ការនឹកចាំ​អំពី​ព្រះអង្គ គឺជា​បំណងប្រាថ្នា​នៃ​ចិត្ត​របស់យើងខ្ញុំ​!


ខ្ញុំ​នឹង​រង់ចាំ​ព្រះយេហូវ៉ា​ដែល​លាក់​ព្រះភក្ត្រ​របស់ព្រះអង្គ​ពី​វង្សត្រកូល​យ៉ាកុប ខ្ញុំ​នឹង​រំពឹងមើលទៅ​ព្រះអង្គ​!


ប៉ុន្តែ​ប្រសិនបើ​យើង​សង្ឃឹម​លើ​អ្វីដែល​យើង​មើលមិនឃើញ នោះ​យើង​ទន្ទឹងរង់ចាំ​ដោយ​ការអត់ធ្មត់​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម