សត្វមួយគូៗពីសត្វទាំងអស់ គឺបក្សាបក្សីតាមពូជរបស់វា សត្វជើងបួនតាមពូជរបស់វា និងសត្វលូនវារទាំងអស់នៅលើដីតាមពូជរបស់វា នឹងមកឯអ្នកដើម្បីឲ្យបានរួចជីវិត។
លោកុប្បត្តិ 7:3 - ព្រះគម្ពីរខ្មែរសាកល ព្រមទាំងសត្វប្រាំពីរគូពីបក្សាបក្សីនៅលើអាកាស គឺឈ្មោល និងញី ដើម្បីឲ្យពូជរបស់វាមានជីវិតរស់នៅលើផ្ទៃផែនដីទាំងមូល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ត្រូវយកសត្វហើរលើអាកាសប្រាំពីរគូដែរ ទាំងឈ្មោលទាំងញី ដើម្បីទុកពូជវាឲ្យរស់នៅគ្រប់លើផែនដី។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ត្រូវនាំបក្សាបក្សីដែលហើរនៅលើមេឃប្រាំពីរគូមកដែរ គឺយកឈ្មោល និងញី ដើម្បីរក្សាពូជវាទុកនៅលើផែនដីទាំងមូល ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯសត្វហើរលើអាកាស នោះត្រូវយក៧គូដែរ ព្រមទាំងឈ្មោលទាំងញី ដើម្បីទុកពូជវាឲ្យរស់នៅគ្រប់លើផែនដី អាល់គីតាប ត្រូវនាំបក្សាបក្សីដែលហើរនៅលើមេឃ ប្រាំពីរគូមកដែរ គឺយកឈ្មោល និងញី ដើម្បីរក្សាពូជវាទុកនៅលើផែនដីទាំងមូល |
សត្វមួយគូៗពីសត្វទាំងអស់ គឺបក្សាបក្សីតាមពូជរបស់វា សត្វជើងបួនតាមពូជរបស់វា និងសត្វលូនវារទាំងអស់នៅលើដីតាមពូជរបស់វា នឹងមកឯអ្នកដើម្បីឲ្យបានរួចជីវិត។
អ្នកត្រូវយកជាមួយអ្នក នូវសត្វប្រាំពីរគូពីអស់ទាំងសត្វជើងបួនបរិសុទ្ធ គឺឈ្មោល និងញី ហើយសត្វមួយគូពីសត្វជើងបួនដែលមិនបរិសុទ្ធ គឺឈ្មោល និងញី
ដ្បិតប្រាំពីរថ្ងៃទៀត យើងនឹងបង្អុរភ្លៀងមកលើផែនដីរយៈពេលសែសិបថ្ងៃសែសិបយប់ ហើយលុបអ្វីៗដែលមានជីវិតទាំងអស់ដែលយើងបានបង្កើត ចេញពីលើផ្ទៃផែនដី”។
សត្វជើងបួនបរិសុទ្ធ និងសត្វជើងបួនដែលមិនបរិសុទ្ធ ព្រមទាំងបក្សាបក្សី និងអស់ទាំងសត្វដែលលូនវារលើដី
បន្ទាប់មក ណូអេបានសង់អាសនាមួយដល់ព្រះយេហូវ៉ា ហើយយកពីអស់ទាំងសត្វជើងបួនបរិសុទ្ធ និងពីអស់ទាំងបក្សាបក្សីបរិសុទ្ធ មកថ្វាយជាតង្វាយដុតនៅលើអាសនានោះ។