“មើល៍! យើងនឹងនាំទឹកជំនន់មកលើផែនដី ដើម្បីបំផ្លាញអ្វីៗទាំងអស់ដែលមានរូបសាច់ ដែលមានដង្ហើមជីវិត នៅក្រោមមេឃ។ របស់សព្វសារពើដែលនៅលើផែនដីនឹងដាច់ដង្ហើម។
លោកុប្បត្តិ 7:10 - ព្រះគម្ពីរខ្មែរសាកល ប្រាំពីរថ្ងៃក្រោយមក ទឹកជំនន់ក៏មានលើផែនដី។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រាំពីរថ្ងៃក្រោយមក ទឹកជំនន់ក៏ជន់ឡើងលិចផែនដី។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រាំពីរថ្ងៃក្រោយមក ទឹកជំនន់ធំក៏ជន់ឡើងលិចផែនដី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចដល់ផុតពី៧ថ្ងៃនោះមក ជំនន់ក៏ឡើងលើផែនដី អាល់គីតាប ប្រាំពីរថ្ងៃក្រោយមក ទឹកជំនន់ធំក៏ជន់ឡើងលិចផែនដី។ |
“មើល៍! យើងនឹងនាំទឹកជំនន់មកលើផែនដី ដើម្បីបំផ្លាញអ្វីៗទាំងអស់ដែលមានរូបសាច់ ដែលមានដង្ហើមជីវិត នៅក្រោមមេឃ។ របស់សព្វសារពើដែលនៅលើផែនដីនឹងដាច់ដង្ហើម។
ដ្បិតប្រាំពីរថ្ងៃទៀត យើងនឹងបង្អុរភ្លៀងមកលើផែនដីរយៈពេលសែសិបថ្ងៃសែសិបយប់ ហើយលុបអ្វីៗដែលមានជីវិតទាំងអស់ដែលយើងបានបង្កើត ចេញពីលើផ្ទៃផែនដី”។
គឺពួកគេស៊ីផឹក និងរៀបការជាប្ដីប្រពន្ធ រហូតដល់ថ្ងៃដែលណូអេចូលទៅក្នុងទូកធំ ហើយទឹកជំនន់បានមកបំផ្លាញពួកគេទាំងអស់។