នៅពេលប្រាក់ក្នុងដែនដីអេហ្ស៊ីប និងដែនដីកាណានអស់ហើយ ជនជាតិអេហ្ស៊ីបទាំងអស់ក៏មកឯយ៉ូសែប និយាយថា៖ “សូមឲ្យស្បៀងអាហារដល់យើងខ្ញុំផង! តើយើងខ្ញុំត្រូវស្លាប់នៅចំពោះលោក ដោយសារអស់ប្រាក់ឬ?”។
លោកុប្បត្តិ 47:16 - ព្រះគម្ពីរខ្មែរសាកល យ៉ូសែបនិយាយថា៖ “បើសិនអស់ប្រាក់ ចូរនាំហ្វូងសត្វរបស់អ្នករាល់គ្នាមក នោះយើងនឹងឲ្យអ្នករាល់គ្នាជាថ្នូរនឹងហ្វូងសត្វរបស់អ្នករាល់គ្នា”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកយ៉ូសែបមានប្រសាសន៍ថា៖ «បើគ្មានប្រាក់ ចូរឲ្យហ្វូងសត្វរបស់អ្នករាល់គ្នាមក ខ្ញុំនឹងផ្ដល់ស្បៀងអាហារឲ្យ ជាថ្នូរនឹងហ្វូងសត្វរបស់អ្នករាល់គ្នា»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ូសែបមានប្រសាសន៍ថា៖ «បើអ្នករាល់គ្នាគ្មានប្រាក់ទេ ចូរយកហ្វូងសត្វមកឲ្យខ្ញុំ ខ្ញុំនឹងផ្ដល់ស្បៀងអាហារឲ្យអ្នករាល់គ្នាបរិភោគ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យ៉ូសែបក៏ប្រាប់ថា បើគ្មានប្រាក់ ចូរឲ្យហ្វូងសត្វរបស់អ្នករាល់គ្នាមក នោះខ្ញុំនឹងឲ្យស្បៀងអាហារប្តូរនឹងហ្វូងសត្វរបស់អ្នករាល់គ្នាវិញ អាល់គីតាប យូសុះនិយាយថា៖ «បើអ្នករាល់គ្នាគ្មានប្រាក់ទេ ចូរយកហ្វូងសត្វមកឲ្យខ្ញុំ ខ្ញុំនឹងផ្តល់ស្បៀងអាហារឲ្យអ្នករាល់គ្នាបរិភោគ»។ |
នៅពេលប្រាក់ក្នុងដែនដីអេហ្ស៊ីប និងដែនដីកាណានអស់ហើយ ជនជាតិអេហ្ស៊ីបទាំងអស់ក៏មកឯយ៉ូសែប និយាយថា៖ “សូមឲ្យស្បៀងអាហារដល់យើងខ្ញុំផង! តើយើងខ្ញុំត្រូវស្លាប់នៅចំពោះលោក ដោយសារអស់ប្រាក់ឬ?”។
ដូច្នេះ ពួកគេនាំហ្វូងសត្វរបស់ខ្លួនមកឯយ៉ូសែប ហើយយ៉ូសែបក៏ឲ្យស្បៀងអាហារដល់ពួកគេជាថ្នូរនឹងសេះ ហ្វូងចៀម ហ្វូងគោ និងលា។ នៅឆ្នាំនោះ គាត់បានផ្គត់ផ្គង់ពួកគេដោយស្បៀងអាហារជាថ្នូរនឹងហ្វូងសត្វទាំងអស់របស់ពួកគេ។
អ្នកដែលនិយាយសេចក្ដីពិត បញ្ចេញសេចក្ដីសុចរិតយុត្តិធម៌ រីឯសាក្សីភូតភរ បញ្ចេញសេចក្ដីបោកបញ្ឆោត។
ជាទីបញ្ចប់ បងប្អូនអើយ អ្វីៗដែលពិត អ្វីៗដែលគួរគោរព អ្វីៗដែលសុចរិត អ្វីៗដែលបរិសុទ្ធ អ្វីៗដែលគួរស្រឡាញ់ អ្វីៗដែលមានកេរ្តិ៍ឈ្មោះល្អ ប្រសិនបើមានគុណធម៌ណាមួយ ឬសេចក្ដីគួរសរសើរណាមួយ ចូរឲ្យគិតអំពីសេចក្ដីទាំងនោះចុះ។