ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 46:8 - ព្រះគម្ពីរខ្មែរសាកល

កូនចៅ​អ៊ីស្រាអែល​ដែល​ទៅ​អេហ្ស៊ីប គឺ​យ៉ាកុប និង​កូនចៅ​របស់គាត់ មាន​ឈ្មោះ​ដូចតទៅ​: រូបេន​កូនច្បង​របស់​យ៉ាកុប

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នេះ​ជា​បញ្ជី​រាយ​នាម​របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ដែល​ចូល​ទៅ​ក្នុង​ស្រុក​អេស៊ីព្ទ គឺ​លោក​យ៉ាកុប និង​កូន​ប្រុសៗ​របស់​លោក។ រូបេន​ជា​កូន​ច្បង​របស់​លោក​យ៉ាកុប

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នេះ​ជា​បញ្ជី​រាយ​នាម​កូន​ចៅ​របស់​លោក​អ៊ីស្រា‌អែល ដែល​ធ្វើ​ដំណើរ​ទៅ​ស្រុក​អេស៊ីប។ លោក​យ៉ាកុប និង​កូន​ប្រុស​របស់​លោក កូន​ច្បង​របស់​លោក​យ៉ាកុប គឺ​រូបេន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នេះ​ជា​បញ្ជី​ឈ្មោះ របស់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ដែល​ចូល​ទៅ​ក្នុង​ស្រុក​អេស៊ីព្ទ គឺ​យ៉ាកុប​នឹង​កូន​ចៅ​គាត់​ទាំង​ប៉ុន្មាន ឯ​រូបេន​ជា​កូន​ច្បង​បង្អស់

សូមមើលជំពូក

អាល់គីតាប

នេះ​ជា​បញ្ជី​រាយ​នាម កូន​ចៅ​របស់​អ៊ីស្រ‌អែល​ដែល​ធ្វើ​ដំណើរ​ទៅ​ស្រុក​អេស៊ីប។ យ៉ាកកូប និង​កូន​ប្រុស​របស់​គាត់។ កូន​ច្បង​របស់​យ៉ាកកូប គឺ​រូបេន។

សូមមើលជំពូក



លោកុ‌ប្បត្តិ 46:8
15 ការដាក់ឲ្យឆ្លើយតបគ្នា  

លេអា​ក៏​មានផ្ទៃពោះ ហើយ​បង្កើត​បាន​កូនប្រុស​ម្នាក់ នាង​ដាក់ឈ្មោះ​កូននោះ​ថា រូបេន ដ្បិត​នាង​និយាយថា​៖ “ព្រះយេហូវ៉ា​បាន​ទត​ឃើញ​ទុក្ខវេទនា​របស់ខ្ញុំ​ហើយ​។ ឥឡូវនេះ ប្ដី​របស់ខ្ញុំ​នឹង​ស្រឡាញ់​ខ្ញុំ​មិនខាន”។


គឺ​ពួក​កូនប្រុស​របស់គាត់ ពួក​ចៅប្រុស​របស់គាត់​ដែល​នៅជាមួយ​គាត់ ពួក​កូនស្រី​របស់គាត់ និង​ពួក​ចៅស្រី​របស់គាត់ ព្រមទាំង​ពូជពង្ស​ទាំងអស់​របស់គាត់ គាត់​នាំ​ទៅ​អេហ្ស៊ីប​ជាមួយ​គាត់​។


ពួក​កូនប្រុស​របស់​រូបេន មាន​ហាណុក ប៉ាលូវ ហេស្រុន និង​កើមី​។