Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 46:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 នេះ​ជា​បញ្ជី​ឈ្មោះ របស់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ដែល​ចូល​ទៅ​ក្នុង​ស្រុក​អេស៊ីព្ទ គឺ​យ៉ាកុប​នឹង​កូន​ចៅ​គាត់​ទាំង​ប៉ុន្មាន ឯ​រូបេន​ជា​កូន​ច្បង​បង្អស់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

8 កូនចៅ​អ៊ីស្រាអែល​ដែល​ទៅ​អេហ្ស៊ីប គឺ​យ៉ាកុប និង​កូនចៅ​របស់គាត់ មាន​ឈ្មោះ​ដូចតទៅ​: រូបេន​កូនច្បង​របស់​យ៉ាកុប

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 នេះ​ជា​បញ្ជី​រាយ​នាម​របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ដែល​ចូល​ទៅ​ក្នុង​ស្រុក​អេស៊ីព្ទ គឺ​លោក​យ៉ាកុប និង​កូន​ប្រុសៗ​របស់​លោក។ រូបេន​ជា​កូន​ច្បង​របស់​លោក​យ៉ាកុប

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 នេះ​ជា​បញ្ជី​រាយ​នាម​កូន​ចៅ​របស់​លោក​អ៊ីស្រា‌អែល ដែល​ធ្វើ​ដំណើរ​ទៅ​ស្រុក​អេស៊ីប។ លោក​យ៉ាកុប និង​កូន​ប្រុស​របស់​លោក កូន​ច្បង​របស់​លោក​យ៉ាកុប គឺ​រូបេន។

សូមមើលជំពូក ចម្លង

អាល់គីតាប

8 នេះ​ជា​បញ្ជី​រាយ​នាម កូន​ចៅ​របស់​អ៊ីស្រ‌អែល​ដែល​ធ្វើ​ដំណើរ​ទៅ​ស្រុក​អេស៊ីប។ យ៉ាកកូប និង​កូន​ប្រុស​របស់​គាត់។ កូន​ច្បង​របស់​យ៉ាកកូប គឺ​រូបេន។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 46:8
15 ការដាក់ឲ្យឆ្លើយតបគ្នា  

លេអា​ក៏​មាន​ទំងន់​បង្កើត​បាន​កូន​ប្រុស​១ ឲ្យ​ឈ្មោះ​ថា រូបេន ដោយ​នឹក​ថា ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ទត​មើល​សេចក្ដី​ទុក្ខ​លំបាក​របស់​អញ​នេះ​ហើយ ឥឡូវ​នេះ ប្ដី​អញ​នឹង​ស្រឡាញ់​ដល់​អញ


គាត់​បាន​នាំ ទាំង​កូន​ប្រុស កូន​ស្រី នឹង​ចៅ​ទាំង​ប៉ុន្មាន ហើយ​ពូជ‌ពង្ស​ទាំង​អស់​ទៅ​ឯ​ស្រុក​អេស៊ីព្ទ​ជា​មួយ​គ្នា។


ហើយ​កូន​របស់​រូបេន គឺ​ហេណុក ប៉ាលូវ ហេស្រុន នឹង​កើមី


ឯ​មនុស្ស​ដែល​ត្រូវ​ឈរ​ជា​មួយ​នឹង​ឯង នោះ​មាន​ឈ្មោះ​ដូច្នេះ គឺ អេលី‌ស៊ើរ ជា​កូន​សេដេ‌អ៊ើរ ពី​ពូជ​អំបូរ​រូបេន​១


សូម​ឲ្យ​រូបេន​រស់​នៅ កុំ​ឲ្យ​ស្លាប់​ឡើយ ក៏​កុំ​ឲ្យ​ពួក​គេ​មាន​គ្នា​តិច​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម