មើល៍! ពួកយើងកំពុងចងកណ្ដាប់នៅកណ្ដាលស្រែ នោះមើល៍! កណ្ដាប់របស់ខ្ញុំក៏ក្រោកឈរឡើង ហើយមើល៍! កណ្ដាប់របស់ពួកបងមកព័ទ្ធជុំវិញ រួចក្រាបចុះនៅចំពោះកណ្ដាប់របស់ខ្ញុំ!”។
លោកុប្បត្តិ 43:28 - ព្រះគម្ពីរខ្មែរសាកល ពួកគេឆ្លើយថា៖ “ឪពុករបស់យើងខ្ញុំជាបាវបម្រើរបស់លោក គាត់សុខសប្បាយ ហើយនៅតែនៅរស់ទេ”។ រួចពួកគេឱនក្បាលចុះ ហើយថ្វាយបង្គំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកគេឆ្លើយថា៖ «ប្របាទលោកម្ចាស់ ឪពុករបស់យើងខ្ញុំនៅរស់ទេ ហើយក៏សុខសប្បាយដែរ»។ រួចគេក៏ឱនក្បាលគោរពលោក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេតបថា៖ «ប្របាទលោកម្ចាស់ ឪពុករបស់យើងខ្ញុំនៅរស់នៅឡើយទេ ហើយគាត់ក៏សុខសប្បាយដែរ»។ ពោលដូច្នោះរួចហើយ គេនាំគ្នាឱនកាយក្រាបថ្វាយបង្គំលោក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេឆ្លើយថា ឪពុកយើងខ្ញុំជាអ្នកបំរើលោកគាត់រស់នៅហើយសុខសប្បាយជាទេ រួចក៏ឱនគោរពដល់គាត់។ អាល់គីតាប ពួកគេតបថា៖ «បាទលោក ឪពុករបស់យើងខ្ញុំនៅរស់នៅឡើយទេ ហើយគាត់ក៏សុខសប្បាយដែរ»។ ពោលដូច្នោះរួចហើយ គេនាំគ្នាអោនកាយក្រាបគោរពយូសុះ។ |
មើល៍! ពួកយើងកំពុងចងកណ្ដាប់នៅកណ្ដាលស្រែ នោះមើល៍! កណ្ដាប់របស់ខ្ញុំក៏ក្រោកឈរឡើង ហើយមើល៍! កណ្ដាប់របស់ពួកបងមកព័ទ្ធជុំវិញ រួចក្រាបចុះនៅចំពោះកណ្ដាប់របស់ខ្ញុំ!”។
នៅពេលយ៉ូសែបមកដល់ផ្ទះ ពួកគេក៏យកជំនូនដែលនៅក្នុងដៃរបស់ពួកគេមកក្នុងផ្ទះជូនគាត់ ហើយក្រាបមុខដល់ដីនៅចំពោះគាត់។