ចូរយកប្អូនប្រុសរបស់ពួកឯងទៅដែរ ហើយក្រោកឡើងត្រឡប់ទៅជួបបុរសនោះវិញចុះ។
ចូរនាំប្អូនរបស់ឯង ហើយធ្វើដំណើរទៅជួបលោកនោះចុះ
ចូរយកប្អូន ហើយនាំគ្នាវិលទៅជួបលោកនោះទៅ។
រួចឲ្យនាំយកប្អូនឯងវិលទៅឯអ្នកនោះចុះ
ចូរយកប្អូន ហើយនាំគ្នាវិលទៅជួបអ្នកនោះទៅ។
ប៉ុន្តែយ៉ាកុបនិយាយថា៖ “កូនប្រុសរបស់យើងចុះទៅជាមួយពួកឯងមិនបានឡើយ ដ្បិតបងប្រុសរបស់វាបានស្លាប់ហើយ នៅសល់តែវាប៉ុណ្ណោះ។ បើសិនវាជួបគ្រោះថ្នាក់តាមផ្លូវដែលពួកឯងទៅ នោះពួកឯងនឹងនាំសក់ស្កូវរបស់យើងចុះទៅស្ថានមនុស្សស្លាប់ទាំងទុក្ខព្រួយហើយ”៕
ចូរយកប្រាក់ទ្វេដងនៅដៃពួកឯង គឺសងប្រាក់ទាំងនោះដែលត្រឡប់មកនៅមាត់បាវរបស់ពួកឯងវិញ ដោយដៃពួកឯងផ្ទាល់ចុះ។ ប្រហែលនេះជាការច្រឡំទេ។
សូមឲ្យព្រះដ៏មានព្រះចេស្ដាប្រទានសេចក្ដីមេត្តាដល់ពួកឯងនៅចំពោះបុរសនោះ ហើយសូមឲ្យលោកប្រគល់បងប្អូនម្នាក់ទៀតរបស់ពួកឯង និងបេនយ៉ាមីនឲ្យមកជាមួយពួកឯងផង។ រីឯយើងវិញ ប្រសិនបើយើងត្រូវបាត់បង់កូន ក៏បាត់បង់កូនទៅចុះ”។