ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 42:29 - ព្រះគម្ពីរខ្មែរសាកល

លុះ​មកដល់​យ៉ាកុប​ឪពុក​របស់ពួកគេ​នៅ​ដែនដី​កាណាន ពួកគេ​ក៏​ប្រាប់​គាត់​អំពី​ការទាំងអស់​ដែល​កើតឡើង​ដល់​ពួកគេ​ថា​៖

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កាល​គេ​បាន​មក​ជួប​លោក​យ៉ាកុប ជា​ឪពុក​នៅ​ស្រុក​កាណាន​ហើយ គេ​ក៏​រៀប​រាប់​ប្រាប់​លោក​ពី​គ្រប់​ទាំង​ហេតុ‌ការណ៍​ដែល​បាន​កើត​មាន​ដល់​គេ​ថា៖

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​ពួក​គេ​បាន​ទៅ​ជួប‌ជុំ​នឹង​លោក​យ៉ាកុប ជា​ឪពុក នៅ​ស្រុក​កាណាន​វិញ គេ​ក៏​រៀប​រាប់​ប្រាប់​លោក​នូវ​ហេតុ‌ការណ៍​ទាំង​អស់ ដែល​កើត​មាន​ដល់​ពួក​គេ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

លុះ​គេ​ទៅ​ដល់​យ៉ាកុប​ជា​ឪពុក​នៅ​ស្រុក​កាណាន​ហើយ នោះ​ក៏​រ៉ាយ‌រ៉ាប់​ជំរាប​គាត់​ពី​គ្រប់​ទាំង​ការ​ដែល​បាន​កើត​ឡើង​ដល់​គេ​ថា

សូមមើលជំពូក

អាល់គីតាប

ពេល​ពួក​គេ​បាន​ទៅ​ជួប​ជុំ​នឹង​យ៉ាកកូប ជា​ឪពុក​នៅ​ស្រុក​កាណាន​វិញ គេ​ក៏​រៀប​រាប់​ប្រាប់​គាត់​នូវ​ហេតុ‌ការណ៍​ទាំង​អស់ ដែល​កើត​មាន​ដល់​ពួក​គេ។

សូមមើលជំពូក



លោកុ‌ប្បត្តិ 42:29
5 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​ក៏​និយាយ​នឹង​បងប្អូន​របស់ខ្លួន​ថា​៖ “ប្រាក់​របស់ខ្ញុំ​បាន​ត្រឡប់មកវិញ​ហើយ មើល៍! វា​នៅក្នុង​បាវ​របស់ខ្ញុំ”។ នោះ​បេះដូង​របស់ពួកគេ​ស្ទើរតែលោតចេញមកខាងក្រៅ ហើយ​ពួកគេ​ក៏​ញ័ររន្ធត់ ទាំង​និយាយ​គ្នាទៅវិញទៅមក​ថា​៖ “តើ​ការដែល​ព្រះ​បាន​ធ្វើ​ដល់​ពួកយើង​នេះ​ជា​អ្វី​?”។


“បុរស​ម្នាក់​ជា​ចៅហ្វាយ​នៅ​ស្រុក​នោះ បាន​និយាយ​កាច​នឹង​ពួកយើង ហើយ​ចាត់ទុក​ពួកយើង​ជា​អ្នកដែល​ស៊ើបការណ៍​ស្រុក​នោះ​។


“នៅពេល​យើងខ្ញុំ​បាន​ឡើងទៅ​ដល់​ឪពុក​របស់ខ្ញុំ​ដែលជា​បាវបម្រើ​របស់លោក យើងខ្ញុំ​ក៏​ប្រាប់​គាត់​តាម​ពាក្យ​របស់​លោកម្ចាស់​នៃខ្ញុំ​។


ពួកគេ​ក៏​ឡើង​ពី​អេហ្ស៊ីប ទៅ​ដែនដី​កាណាន​ជួប​យ៉ាកុប​ឪពុក​របស់ពួកគេ​។


ពួកគេ​ប្រាប់​គាត់​ថា​៖ “យ៉ូសែប​នៅរស់​នៅឡើយ ហើយ​ជា​មេគ្រប់គ្រង​លើ​ដែនដី​អេហ្ស៊ីប​ទាំងមូល”។ ចិត្ត​របស់គាត់​ក៏​ស្រឡាំងកាំង ពីព្រោះ​គាត់​មិន​ជឿ​ពួកគេ​ទេ​។