ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 41:6 - ព្រះគម្ពីរខ្មែរសាកល

នោះ​មើល៍! មាន​កួរស្រូវ​ប្រាំពីរ​ដែល​ស្កក ហើយ​ស្លោក​ដោយ​ខ្យល់ទិសខាងកើត ដុះឡើង​តាមក្រោយ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

រួច​មក មាន​ស្រូវ​ប្រាំពីរ​កួរ​តូចៗ ដែល​ស្កក​ដោយ​សារ​ខ្យល់​ពី​ទិស​ខាង​កើត លូតចេញ​មក​តាម​ក្រោយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ហើយ​មាន​ស្រូវ​ប្រាំ‌ពីរ​កួរ​ទៀត ដែល​ស្កក និង​ស្លោក​ដោយ​ចំហាយ​ខ្យល់​ក្ដៅ លូត​ចេញ​មក​តាម​ក្រោយ​កួរ​ស្រូវ​ធំៗ​នោះ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​មក​មាន​គួរ​ស្រូវ​៧​តូចៗ ហើយ​ស្កក​ដោយ​ខ្យល់​ពី​ទិស​ខាង​កើត​បែក​មក​ជា​ខាង​ក្រោយ

សូមមើលជំពូក

អាល់គីតាប

ហើយ​មាន​ស្រូវ​ប្រាំ​ពីរ​កួរ​ទៀត ដែល​ស្កក និង​ស្លោក​ដោយ​ចំហាយ​ខ្យល់​ក្តៅ លូត​ចេញ​មក​តាម​ក្រោយ​កួរ​ស្រូវ​ធំៗ​នោះ​ដែរ។

សូមមើលជំពូក



លោកុ‌ប្បត្តិ 41:6
8 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​មើល៍! មាន​កួរស្រូវ​ប្រាំពីរ​ដែល​ក្រៀមស្វិត ស្កក និង​ស្លោក​ដោយ​ខ្យល់ទិសខាងកើត ដុះឡើង​តាមក្រោយ​។


បន្ទាប់មក ទ្រង់​ផ្ទំលក់ ហើយ​យល់សុបិន​ម្ដងទៀត ហើយ​មើល៍! មាន​កួរស្រូវ​ប្រាំពីរ​ថ្លោស​ៗ​ល្អ​លូតចេញ​ពី​ដើម​តែមួយ​។


កួរស្រូវ​ស្កក​ទាំងនោះ​ក៏​លេប​កួរស្រូវ​ប្រាំពីរ​ថ្លោស​ៗ ហើយ​មាន​គ្រាប់​ពេញ​នោះ​អស់ទៅ​។ រួច​ផារ៉ោន​ក៏​តើនឡើង ហើយ​មើល៍! វាជា​សុបិន​។