គោញីល្អប្រាំពីរ គឺប្រាំពីរឆ្នាំ ហើយកួរស្រូវល្អប្រាំពីរ គឺប្រាំពីរឆ្នាំដែរ វាជាសុបិនតែមួយទេ។
លោកុប្បត្តិ 41:29 - ព្រះគម្ពីរខ្មែរសាកល មើល៍! នឹងមានប្រាំពីរឆ្នាំនៃភាពសម្បូរហូរហៀរយ៉ាងខ្លាំង នៅក្នុងដែនដីអេហ្ស៊ីបទាំងមូល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺនឹងមានប្រាំពីរឆ្នាំដែលសម្បូរហូរហៀរពាសពេញនៅក្នុងស្រុកអេស៊ីព្ទទាំងមូល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គឺក្នុងអំឡុងប្រាំពីរឆ្នាំ ស្រុកអេស៊ីបទាំងមូលនឹងមានភោគផលយ៉ាងសម្បូណ៌ហូរហៀរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺថានឹងត្រូវមាន៧ឆ្នាំដែលសម្បូរនៅពេញក្នុងស្រុកអេស៊ីព្ទ អាល់គីតាប គឺក្នុងអំឡុងប្រាំពីរឆ្នាំ ស្រុកអេស៊ីបទាំងមូល នឹងមានភោគផលយ៉ាងសម្បូណ៌ហូរហៀរ។ |
គោញីល្អប្រាំពីរ គឺប្រាំពីរឆ្នាំ ហើយកួរស្រូវល្អប្រាំពីរ គឺប្រាំពីរឆ្នាំដែរ វាជាសុបិនតែមួយទេ។
ប៉ុន្តែក្រោយពីនោះមក នឹងមានប្រាំពីរឆ្នាំនៃទុរ្ភិក្សកើតឡើង ហើយអស់ទាំងភាពសម្បូរហូរហៀរនៅក្នុងដែនដីអេហ្ស៊ីបនឹងត្រូវបានភ្លេច ពីព្រោះទុរ្ភិក្សនឹងបំផ្លាញទឹកដីនេះ។
យ៉ូសែបបានបង្គរស្រូវយ៉ាងច្រើនក្រៃលែងដូចគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រ រហូតដល់គាត់លែងរាប់ ដ្បិតមានច្រើនឥតគណនា។