ក្រោយមក យូដាផ្ញើកូនពពែមួយក្បាលតាមរយៈដៃរបស់មិត្តភក្ដិគាត់ដែលជាអ្នកអាឌូឡាម ដើម្បីយករបស់បញ្ចាំពីដៃរបស់ស្ត្រីនោះមកវិញ ប៉ុន្តែគាត់រកនាងមិនឃើញសោះ។
លោកយូដាបានផ្ញើកូនពពែទៅតាមសម្លាញ់របស់គាត់ដែលនៅអាឌូឡាម ឲ្យលោះរបស់បញ្ចាំពីស្ត្រីនោះមកវិញ តែគាត់រកនាងមិនឃើញសោះ។
លោកយូដាបានផ្ញើកូនពពែទៅឲ្យនាង តាមរយៈមិត្តរបស់គាត់ ជាអ្នកស្រុកអាឌូឡាំ ដើម្បីលោះយករបស់របរដែលគាត់បានបញ្ចាំទុកជាមួយនាងមកវិញ តែមិត្តរបស់លោកយូដារកនាងពុំឃើញសោះ។
យូដាគាត់ផ្ញើកូនពពែទៅជាមួយនឹងសំឡាញ់គាត់ ដែលនៅអាឌូឡាម ឲ្យលោះរបស់បញ្ចាំពីស្ត្រីនោះមកវិញ តែគាត់រកនាងមិនឃើញសោះ
យូដាបានផ្ញើកូនពពែទៅឲ្យតាម៉ារ តាមរយៈមិត្តរបស់គាត់ ជាអ្នកស្រុកអាឌូឡាំ ដើម្បីលោះយករបស់របរ ដែលគាត់បានបញ្ចាំទុកជាមួយនាងមកវិញ តែមិត្តរបស់យូដារកនាងពុំឃើញសោះ។
អ័ប៊ីម្ម៉ាឡិចក៏ហៅអ័ប្រាហាំមក ហើយមានរាជឱង្ការនឹងគាត់ថា៖ “អ្នកបានធ្វើអីដល់យើងដូច្នេះ? តើយើងបានប្រព្រឹត្តបាបទាស់នឹងអ្នកឬ បានជាអ្នកនាំបាបដ៏ធំនេះមកលើយើង និងលើអាណាចក្ររបស់យើងដូច្នេះ? អ្នកបានធ្វើអ្វីដែលអ្នកមិនត្រូវធ្វើដល់យើងឡើយ”។
កាលនោះមានកើតឡើងដូច្នេះ: យូដាបានចុះពីពួកបងប្អូនរបស់គាត់ទៅ ហើយដំឡើងរោងជិតបុរសអ្នកអាឌូឡាមម្នាក់ ឈ្មោះហ៊ីរ៉ា។
បន្ទាប់មក នាងក្រោកឡើងចេញទៅ ហើយដោះស្បៃរបស់នាងចេញ រួចស្លៀកសម្លៀកបំពាក់ស្ត្រីមេម៉ាយរបស់នាងវិញ។
គាត់ក៏សួរមនុស្សនៅកន្លែងនោះថា៖ “ស្រីពេស្យាដែលនៅក្បែរផ្លូវនៅអេណែម តើនៅឯណា?”។ ពួកគេឆ្លើយថា៖ “មិនដែលមានស្រីពេស្យានៅទីនេះទេ”។
នៅថ្ងៃដដែលនោះ ហេរ៉ូឌ និងពីឡាត់បានក្លាយជាមិត្តភក្ដិនឹងគ្នា ដ្បិតពីមុន ពួកគេធ្លាប់ជាសត្រូវនឹងគ្នា។