ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 37:3 - ព្រះគម្ពីរខ្មែរសាកល

រីឯ​អ៊ីស្រាអែល​ស្រឡាញ់​យ៉ូសែប​ជាង​កូនប្រុស​ទាំងអស់​របស់គាត់ ពីព្រោះ​យ៉ូសែប​ជា​កូន​ក្នុង​វ័យជរា​របស់​គាត់ ហើយ​គាត់​បាន​ធ្វើ​អាវវែង​ចម្រុះពណ៌​ឲ្យ​យ៉ូសែប​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​អ៊ីស្រា‌អែល​ស្រឡាញ់​យ៉ូសែប​ខ្លាំង​ជាង​កូន​ឯ​ទៀត​ៗ ព្រោះ​ជា​កូន​ដែល​កើត​មក​នៅ​ពេល​លោក​មាន​វ័យ​ចាស់ ហើយ​លោក​បាន​ធ្វើ​អាវ​មួយ​មាន​ពណ៌​ច្រើន​ឲ្យ​គាត់​ពាក់។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​អ៊ីស្រា‌អែល​ស្រឡាញ់​យ៉ូសែប​ខ្លាំង​ជាង​កូន​ឯ​ទៀតៗ ព្រោះ​កូន​នេះ​បាន​កើត​នៅ​ពេល​លោក​មាន​វ័យ​ចំណាស់​ទៅ​ហើយ។ លោក​បាន​កាត់​អាវ​បំពង់​ដ៏​ល្អ​ប្រណីត​មួយ ឲ្យ​យ៉ូសែប​ពាក់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​អ៊ីស្រាអែល គាត់​ស្រឡាញ់​យ៉ូសែប​លើស​ជាង​កូន​ទាំង​អស់ ពី​ព្រោះ​ជា​កូន​ដែល​កើត​មក​ក្នុង​កាល​ដែល​គាត់​ចាស់​ហើយ គាត់​ធ្វើ​អាវ​១​ដ៏​មាន​ពណ៌​ច្រើន​ឲ្យ​ពាក់

សូមមើលជំពូក

អាល់គីតាប

អ៊ីស្រ‌អែល​ស្រឡាញ់​យូសុះ​ខ្លាំង​ជាង​កូន​ឯ​ទៀតៗ ព្រោះ​កូន​នេះ​បាន​កើត​នៅ​ពេល​គាត់​មាន​វ័យ​ចំណាស់​ទៅ​ហើយ។ គាត់​បាន​កាត់​អាវ​បំពង់​ដ៏​ល្អ​ប្រណីត​មួយ ឲ្យ​យូសុះ​ពាក់។

សូមមើលជំពូក



លោកុ‌ប្បត្តិ 37:3
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ នៅពេល​យ៉ូសែប​មកដល់​ពួក​បងប្រុស​របស់គាត់ ពួកគេ​ក៏​ដោះ​អាវវែង​របស់​យ៉ូសែប​ចេញ ជា​អាវវែង​ចម្រុះពណ៌​ដែល​គាត់​បាន​ពាក់


ពួកគេ​ក៏​យក​អាវវែង​របស់​យ៉ូសែប ហើយ​សម្លាប់​ពពែឈ្មោល រួច​ជ្រលក់​អាវវែង​នោះ​ក្នុង​ឈាម​។


បន្ទាប់មក ពួកគេ​ចាត់​គេ​ឲ្យ​យក​អាវវែង​ចម្រុះពណ៌​នោះ​ទៅ​ឯ​ឪពុក​របស់ពួកគេ ដោយ​និយាយថា​៖ “យើង​បាន​រកឃើញ​អាវវែងនេះ​។ សូម​ពិនិត្យមើល​ចុះ តើជា​អាវវែង​របស់​កូនប្រុស​លោកឪពុក ឬ​មិនមែន​?”។


ព្រះ​បិតា​ទ្រង់​ស្រឡាញ់​ព្រះបុត្រា ហើយ​បាន​ប្រទាន​អ្វីៗ​ទាំងអស់​មក​ក្នុង​ព្រះហស្ត​របស់​ព្រះបុត្រា​។