យ៉ាកុបមកដល់ក្រុងស៊ីគែមដែលនៅក្នុងដែនដីកាណានដោយសុវត្ថិភាព តាមដំណើរមកពីប៉ាដាន់-អើរ៉ាមវិញ ហើយបោះជំរំទល់មុខទីក្រុងនោះ។
លោកុប្បត្តិ 37:12 - ព្រះគម្ពីរខ្មែរសាកល ក្រោយមក ពួកបងប្រុសរបស់គាត់ទៅឃ្វាលហ្វូងចៀមរបស់ឪពុកពួកគេនៅស៊ីគែម។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅគ្រានោះ បងៗរបស់យ៉ូសែបនាំគ្នាទៅឃ្វាលហ្វូងសត្វរបស់ឪពុក នៅស៊ីគែម ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅគ្រានោះ បងៗរបស់យ៉ូសែបបាននាំគ្នាចេញទៅឃ្វាលហ្វូងចៀមរបស់ឪពុក នៅស៊ីគែម។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកបងគាត់នាំគ្នាទៅឃ្វាលហ្វូងសត្វរបស់ឪពុកនៅឯស៊ីគែម អាល់គីតាប នៅគ្រានោះ បងៗរបស់យូសុះបាននាំគ្នាចេញទៅឃ្វាលហ្វូងចៀមរបស់ឪពុក នៅស៊ីគែម។ |
យ៉ាកុបមកដល់ក្រុងស៊ីគែមដែលនៅក្នុងដែនដីកាណានដោយសុវត្ថិភាព តាមដំណើរមកពីប៉ាដាន់-អើរ៉ាមវិញ ហើយបោះជំរំទល់មុខទីក្រុងនោះ។
ពួកបងប្រុសរបស់គាត់ក៏ច្រណែនគាត់ ប៉ុន្តែឪពុករបស់គាត់បានរក្សារឿងនេះទុកក្នុងចិត្ត។
អ៊ីស្រាអែលនិយាយនឹងយ៉ូសែបថា៖ “តើពួកបងប្រុសរបស់ឯងមិនមែនកំពុងឃ្វាលសត្វនៅស៊ីគែមទេឬ? មក៍! យើងនឹងចាត់ឯងឲ្យទៅរកពួកគេ”។ យ៉ូសែបតបនឹងគាត់ថា៖ “មើល៍! ខ្ញុំនៅទីនេះ”។
អ្នករាល់គ្នាត្រូវឆ្លើយថា: ‘បាវបម្រើរបស់ព្រះករុណាជាអ្នកចិញ្ចឹមហ្វូងសត្វតាំងពីក្មេង រហូតដល់ឥឡូវនេះ គឺទាំងយើងខ្ញុំ និងដូនតារបស់យើងខ្ញុំ’ ដើម្បីឲ្យអ្នករាល់គ្នាបានរស់នៅក្នុងស្រុកកូសែន ដ្បិតអ្នកឃ្វាលចៀមទាំងអស់ជាទីស្អប់ខ្ពើមដល់ជនជាតិអេហ្ស៊ីប”៕