លោកុប្បត្តិ 36:21 - ព្រះគម្ពីរខ្មែរសាកល ឌីសុន អេស៊ើរ និងឌីសាន។ អ្នកទាំងនេះហើយ ជាមេដឹកនាំរបស់ជនជាតិហូរី ជាកូនចៅរបស់សៀរ នៅដែនដីអេដំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឌីសុន អេស៊ើរ និងឌីសាន។ អ្នកទាំងនេះជាពូជអំបូរដែលកើតពីសាសន៍ហូរី ជាកូនចៅរបស់សៀរ នៅក្នុងស្រុកអេដុម។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឌីសុន អេស៊ើរ និងឌីសាន។ អ្នកទាំងនេះជាមេកន្ទ្រាញជនជាតិហូរី កូនរបស់លោកសៀរ នៅស្រុកអេដុម។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឌីសុន អេស៊ើរ នឹងឌីសាន នោះជាពួកមេដែលកើតពីសាសន៍ហូរី ជាកូនចៅសៀរនៅក្នុងស្រុកអេដំមទាំងអស់ អាល់គីតាប ឌីសូន អេស៊ើរ និងឌីសាន។ អ្នកទាំងនេះជាមេកន្ទ្រាញជនជាតិហូរី កូនរបស់សៀរ នៅស្រុកអេដុម។ |
មេដឹកនាំឌីសុន មេដឹកនាំអេស៊ើរ និងមេដឹកនាំឌីសាន។ អ្នកទាំងនេះហើយ ជាមេដឹកនាំរបស់ជនជាតិហូរី តាមលំដាប់មេដឹកនាំរបស់ពួកគេនៅស្រុកសៀរ។