យ៉ាកុបឮថាស៊ីគែមបានបង្ខូចឌីណាកូនស្រីរបស់គាត់ ប៉ុន្តែពេលនោះ ពួកកូនប្រុសរបស់គាត់នៅជាមួយហ្វូងសត្វស្រុករបស់គាត់នៅទីវាល ដូច្នេះយ៉ាកុបក៏នៅស្ងៀម រហូតដល់ពួកគេមកវិញ។
លោកុប្បត្តិ 34:6 - ព្រះគម្ពីរខ្មែរសាកល រីឯហេម័រឪពុករបស់ស៊ីគែមក៏មករកយ៉ាកុប ដើម្បីនិយាយជាមួយគាត់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចំណែកហាម៉ោរជាឪពុករបស់ស៊ីគែម ក៏បានមកជួបលោកយ៉ាកុប ដើម្បីនិយាយជាមួយលោក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកហាម៉ោរជាឪពុកស៊ីគែម ក៏បានចេញមកជួបលោកយ៉ាកុប ដើម្បីនិយាយជាមួយលោក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចំណែកហាម៉ោរជាបិតាស៊ីគែមក៏មកមានបន្ទូលនឹងយ៉ាកុប អាល់គីតាប ហាម៉ោរជាឪពុកស៊ីគែម ក៏បានចេញមកជួបយ៉ាកកូប ដើម្បីនិយាយជាមួយគាត់។ |
យ៉ាកុបឮថាស៊ីគែមបានបង្ខូចឌីណាកូនស្រីរបស់គាត់ ប៉ុន្តែពេលនោះ ពួកកូនប្រុសរបស់គាត់នៅជាមួយហ្វូងសត្វស្រុករបស់គាត់នៅទីវាល ដូច្នេះយ៉ាកុបក៏នៅស្ងៀម រហូតដល់ពួកគេមកវិញ។
នៅពេលឮអំពីហេតុការណ៍នេះ ពួកកូនប្រុសរបស់យ៉ាកុបក៏មកពីទីវាលវិញ។ ពួកគេម្នាក់ៗឈឺចិត្ត ហើយក្ដៅក្រហាយយ៉ាងខ្លាំង ពីព្រោះស៊ីគែមបានប្រព្រឹត្តអំពើថោកទាបទាស់នឹងអ៊ីស្រាអែល ដោយរួមដំណេកជាមួយកូនស្រីរបស់យ៉ាកុប ដ្បិតការនេះមិនគួរធ្វើឡើយ។