ពួកគេបានសម្លាប់ហេម័រ និងស៊ីគែមកូនប្រុសរបស់គាត់ដោយមុខដាវដែរ ហើយយកឌីណាចេញពីផ្ទះរបស់ស៊ីគែម រួចចេញទៅ។
លោកុប្បត្តិ 34:25 - ព្រះគម្ពីរខ្មែរសាកល លុះដល់ថ្ងៃទីបី ពេលពួកគេកំពុងឈឺ កូនប្រុសពីរនាក់របស់យ៉ាកុប គឺស៊ីម្មាន និងលេវី ជាបងប្រុសរបស់ឌីណា ក៏យកដាវរៀងៗខ្លួន ហើយចូលទៅក្នុងទីក្រុងដែលនៅសុខសាន្ត រួចសម្លាប់មនុស្សប្រុសទាំងអស់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅថ្ងៃទីបី កាលគេនៅឈឺនៅឡើយ នោះកូនលោកយ៉ាកុបពីរនាក់ គឺស៊ីម្មាន និងលេវី ជាបងរបស់នាងឌីណា ក៏យកដាវកាន់រៀងខ្លួន ចូលទៅក្នុងទីក្រុងនោះ ដោយឥតកោតញញើត ហើយកាប់សម្លាប់ប្រុសៗទាំងអស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅថ្ងៃទីបី ពេលប្រុសៗក្រុងនោះកំពុងតែឈឺ កូនប្រុសពីរនាក់របស់លោកយ៉ាកុប គឺលោកស៊ីម្មាន និងលោកលេវី ដែលត្រូវជាបងរបស់នាងឌីណា បាននាំគ្នាកាន់ដាវចូលទៅក្នុងទីក្រុង។ អ្នកក្រុងពុំបានគិតខ្វល់ខ្វាយអ្វីសោះឡើយ។ អ្នកទាំងពីរក៏ប្រហារជីវិតប្រុសៗទាំងអស់នៅក្រុងនោះ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដល់៣ថ្ងៃក្រោយមក កាលគេឈឺ នោះកូនយ៉ាកុប២នាក់ គឺស៊ីម្មាន នឹងលេវីជាបងឌីណា ក៏កាន់យកដាវរៀងខ្លួន ចូលទៅឯទីក្រុងនោះ ដោយឥតកោតញញើត ហើយកាប់សំឡាប់មនុស្សប្រុសៗទាំងអស់ទៅ អាល់គីតាប នៅថ្ងៃទីបី ពេលប្រុសៗក្រុងនោះ កំពុងតែឈឺ កូនប្រុសពីរនាក់របស់យ៉ាកកូប គឺស៊ីម្មាន និងលេវី ដែលត្រូវជាបងរបស់ឌីណា បាននាំគ្នាកាន់ដាវចូលទៅក្នុងទីក្រុង។ អ្នកក្រុងពុំបានគិតខ្វល់ខ្វាយអ្វីសោះឡើយ។ អ្នកទាំងពីរក៏ប្រហារជីវិតប្រុសៗទាំងអស់នៅក្រុងនោះ |
ពួកគេបានសម្លាប់ហេម័រ និងស៊ីគែមកូនប្រុសរបស់គាត់ដោយមុខដាវដែរ ហើយយកឌីណាចេញពីផ្ទះរបស់ស៊ីគែម រួចចេញទៅ។
ជាការពិត ពួកគេដេកមិនបានទេ លុះត្រាតែបានធ្វើអាក្រក់ ហើយដេកមិនលក់ឡើយ លុះត្រាតែបានធ្វើឲ្យគេជំពប់;