នេះជាសម្ពន្ធមេត្រីរបស់យើង ដែលអ្នកត្រូវរក្សារវាងយើង និងអ្នក ព្រមទាំងរវាងពូជពង្សជំនាន់ក្រោយរបស់អ្នក គឺមនុស្សប្រុសទាំងអស់ក្នុងចំណោមអ្នករាល់គ្នាត្រូវទទួលពិធីកាត់ស្បែក។
លោកុប្បត្តិ 34:22 - ព្រះគម្ពីរខ្មែរសាកល មានតែល័ក្ខខ័ណ្ឌមួយនេះប៉ុណ្ណោះ ទើបអ្នកទាំងនោះនឹងព្រមតាមពួកយើងដើម្បីរស់នៅជាមួយពួកយើង ហើយក្លាយជាប្រជាជាតិតែមួយ គឺមនុស្សប្រុសទាំងអស់ក្នុងចំណោមពួកយើងត្រូវទទួលពិធីកាត់ស្បែក ដូចដែលពួកគេបានទទួលពិធីកាត់ស្បែកដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ ដែលគេនឹងព្រមនៅជាមួយយើង ហើយត្រឡប់ជាសាសន៍តែមួយនោះ លុះត្រាតែកាលណាប្រុសៗទាំងអស់ខាងយើងបានកាត់ស្បែកដូចជាគេដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក៏ប៉ុន្តែ ពួកគេសុខចិត្តរស់នៅជាមួយយើង និងចូលជាសាសន៍តែមួយបាន ទាល់តែប្រុសៗទាំងអស់ក្នុងចំណោមពួកយើងកាត់ស្បែកដូចពួកគេដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែដែលគេនឹងព្រមនៅជាមួយនឹងយើង ហើយត្រឡប់ជាសាសន៍តែ១ នោះលុះត្រាតែកាលណាពួកប្រុសៗទាំងអស់ខាងយើងបានកាត់ស្បែកដូចជាគេដែរ អាល់គីតាប ក៏ប៉ុន្តែ ពួកគេសុខចិត្តរស់នៅជាមួយយើង និងចូលជាសាសន៍តែមួយបាន ទាល់តែប្រុសៗទាំងអស់ ក្នុងចំណោមពួកយើងខតាន់ដូចពួកគេដែរ។ |
នេះជាសម្ពន្ធមេត្រីរបស់យើង ដែលអ្នកត្រូវរក្សារវាងយើង និងអ្នក ព្រមទាំងរវាងពូជពង្សជំនាន់ក្រោយរបស់អ្នក គឺមនុស្សប្រុសទាំងអស់ក្នុងចំណោមអ្នករាល់គ្នាត្រូវទទួលពិធីកាត់ស្បែក។
“អ្នកទាំងនោះអាចនៅសុខសាន្តជាមួយពួកយើង ដូច្នេះចូរឲ្យពួកគេរស់នៅក្នុងទឹកដីនេះ ហើយឲ្យពួកគេធ្វើជំនួញនៅស្រុកនេះចុះ ដ្បិតមើល៍! ទឹកដីនេះធំល្មមសម្រាប់ពួកគេ។ ពួកយើងអាចយកកូនស្រីរបស់ពួកគេធ្វើជាប្រពន្ធ ហើយឲ្យកូនស្រីរបស់ពួកយើងទៅពួកគេ។
តើហ្វូងសត្វស្រុក និងទ្រព្យសម្បត្តិរបស់ពួកគេ ព្រមទាំងសត្វចិញ្ចឹមគ្រប់ប្រភេទរបស់ពួកគេ មិនត្រឡប់ជារបស់ពួកយើងទេឬ? ឲ្យតែពួកយើងព្រមតាមពួកគេ នោះពួកគេនឹងរស់នៅជាមួយពួកយើង”។