លោកុប្បត្តិ 33:7 - ព្រះគម្ពីរខ្មែរសាកល រួចលេអា និងកូនៗរបស់នាងក៏ចូលមកជិត ហើយក្រាបចុះ លុះចុងក្រោយ យ៉ូសែប និងរ៉ាជែលក៏ចូលមកជិត ហើយក្រាបចុះដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក នាងលេអា និងកូនរបស់នាងក៏ចូលមកឱនក្រាបចុះ ហើយជាចុងក្រោយ យ៉ូសែប និងនាងរ៉ាជែលក៏ចូលមកឱនក្រាបចុះដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកស្រីលេអា និងកូនៗរបស់គាត់ ក៏ចូលមកក្រាបសំពះ ហើយយ៉ូសែប និងលោកស្រីរ៉ាជែល នាំគ្នាចូលមកក្រាបសំពះដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បន្ទាប់មក លេអា នឹងកូននាងក៏ចូលមកឱនក្រាបចុះ ក្រោយនោះយ៉ូសែបនឹងរ៉ាជែលក៏ចូលមកឱនក្រាបចុះដែរ អាល់គីតាប លេអា និងកូនៗរបស់គាត់ក៏ចូលមកក្រាបសំពះ ហើយយូសុះ និងរ៉ាជែល នាំគ្នាចូលមកក្រាបសំពះដែរ។ |
អេសាវសួរទៀតថា៖ “តើក្បួនដង្ហែទាំងអស់នេះដែលខ្ញុំបានជួប មានន័យដូចម្ដេច?”។ យ៉ាកុបតបថា៖ “គឺដើម្បីរកបានសេចក្ដីសន្ដោសនៅចំពោះភ្នែករបស់លោកម្ចាស់នៃខ្ញុំ”។