លោកុប្បត្តិ 33:2 - ព្រះគម្ពីរខ្មែរសាកល គាត់ដាក់ពួកបាវបម្រើស្រី និងកូនៗរបស់ពួកនាងនៅខាងមុខ ក៏ដាក់លេអា និងកូនៗរបស់នាងនៅបន្ទាប់ ហើយដាក់រ៉ាជែល និងយ៉ូសែបនៅខាងក្រោយបង្អស់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកដាក់ស្រីបម្រើទាំងពីរ និងកូនរបស់ពួកនាងឲ្យដើរមុខគេ បន្ទាប់មក នាងលេអា និងកូនរបស់នាង រួចនាងរ៉ាជែល និងយ៉ូសែប ដើរក្រោយគេបង្អស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកដាក់ស្ត្រីបម្រើទាំងពីរ និងកូនរបស់នាង ឲ្យដើរមុខគេ បន្ទាប់មក លោកស្រីលេអា និងកូនរបស់គាត់ ហើយលោកស្រីរ៉ាជែល និងយ៉ូសែប ដើរក្រោយគេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គាត់ឲ្យបាវស្រីទាំង២នឹងកូនគេដើរទៅមុន បន្ទាប់មកលេអានឹងកូននាង រួចរ៉ាជែល នឹងយ៉ូសែបជាខាងក្រោយបង្អស់ អាល់គីតាប គាត់ដាក់ស្ត្រីបម្រើទាំងពីរ និងកូនរបស់នាងឲ្យដើរមុខគេ បន្ទាប់មក លេអា និងកូនរបស់គាត់ ហើយរ៉ាជែល និងយូសុះ ដើរក្រោយគេ។ |
ដូច្នេះ យ៉ាកុបក៏ចូលទៅឯរ៉ាជែលដែរ ហើយគាត់ស្រឡាញ់រ៉ាជែលជាងស្រឡាញ់លេអា។ គាត់បានបម្រើឡាបាន់ប្រាំពីរឆ្នាំទៀត។
យ៉ាកុបងើបភ្នែកឡើងមើលទៅ នោះមើល៍! អេសាវកំពុងមក ហើយមានមនុស្សបួនរយនាក់នៅជាមួយគាត់! យ៉ាកុបក៏ចែកកូនៗឲ្យលេអា រ៉ាជែល និងបាវបម្រើស្រីទាំងពីរនាក់។
រីឯខ្លួនគាត់ដើរទៅខាងមុខពួកគេ ហើយក្រាបមុខដល់ដីប្រាំពីរដង រហូតដល់គាត់បានចូលទៅជិតបងប្រុសរបស់ខ្លួន។
រីឯអ៊ីស្រាអែលស្រឡាញ់យ៉ូសែបជាងកូនប្រុសទាំងអស់របស់គាត់ ពីព្រោះយ៉ូសែបជាកូនក្នុងវ័យជរារបស់គាត់ ហើយគាត់បានធ្វើអាវវែងចម្រុះពណ៌ឲ្យយ៉ូសែប។
ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលថា៖ “នៅថ្ងៃដែលយើងរៀបចំកម្មសិទ្ធិដ៏មានតម្លៃ ពួកគេនឹងទៅជារបស់យើង ហើយយើងនឹងប្រណីដល់ពួកគេ ដូចដែលមនុស្សប្រណីដល់កូនរបស់ខ្លួន ដែលបម្រើខ្លួនដែរ។