គាត់ចែកហ្វូងសត្វទាំងនោះជាមួយក្រុមៗ ប្រគល់ទៅក្នុងដៃរបស់ពួកបាវបម្រើគាត់ ហើយនិយាយនឹងពួកបាវបម្រើថា៖ “ចូរឆ្លងទៅខាងមុខខ្ញុំ ហើយទុកចន្លោះរវាងមួយក្រុមៗចុះ”។
លោកុប្បត្តិ 32:17 - ព្រះគម្ពីរខ្មែរសាកល គាត់បង្គាប់បាវបម្រើទីមួយថា៖ “ពេលអេសាវបងប្រុសរបស់ខ្ញុំជួបអ្នក ហើយសួរអ្នកថា: ‘តើអ្នកជាមនុស្សរបស់អ្នកណា? តើអ្នកទៅឯណា? ចុះសត្វទាំងនេះដែលនៅមុខអ្នកជារបស់អ្នកណា?’ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកបង្គាប់ទៅអ្នកដែលដើរមុនគេថា៖ «កាលណាលោកអេសាវជាបងរបស់ខ្ញុំមកជួបអ្នក ហើយសួរអ្នកថា "អ្នករាល់គ្នាជាមនុស្សរបស់អ្នកណា? តើអ្នករាល់គ្នាទៅឯណា? តើហ្វូងសត្វនៅមុខអ្នករាល់គ្នាទាំងនេះជារបស់អ្នកណា?" ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកបង្គាប់ទៅអ្នកដែលដើរនៅមុខគេថា៖ «បើលោកអេសាវជាបងរបស់ខ្ញុំជួបអ្នក ហើយសួរអ្នកថា “អ្នកណាជាចៅហ្វាយរបស់អ្នករាល់គ្នា? តើអ្នកទៅណាមកណា? ហ្វូងសត្វដែលដើរនៅមុខអ្នករាល់គ្នាជារបស់នរណា?” ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គាត់ក៏បង្គាប់ដល់អ្នកដែលដើរមុនគេថា កាលណាអេសាវបងអញមកជួបនឹងឯង ហើយសួរថា ឯងជាពួករបស់អ្នកណា ហើយទៅឯណា តើហ្វូងសត្វនៅមុខឯងទាំងនេះជារបស់ផងអ្នកណា អាល់គីតាប គាត់បង្គាប់ទៅអ្នកដែលដើរនៅមុខគេថា៖ «បើអេសាវជាបងរបស់ខ្ញុំជួបអ្នក ហើយសួរអ្នកថា “អ្នកណាជាចៅហ្វាយរបស់អ្នករាល់គ្នា? តើអ្នកទៅណាមកណា? ហ្វូងសត្វដែលដើរនៅមុខអ្នករាល់គ្នាជារបស់នរណា?” |
គាត់ចែកហ្វូងសត្វទាំងនោះជាមួយក្រុមៗ ប្រគល់ទៅក្នុងដៃរបស់ពួកបាវបម្រើគាត់ ហើយនិយាយនឹងពួកបាវបម្រើថា៖ “ចូរឆ្លងទៅខាងមុខខ្ញុំ ហើយទុកចន្លោះរវាងមួយក្រុមៗចុះ”។
នោះអ្នកត្រូវឆ្លើយថា: ‘ទាំងនេះជារបស់យ៉ាកុបបាវបម្រើរបស់លោក ជាជំនូនដែលជូនមកអេសាវលោកម្ចាស់នៃខ្ញុំ។ មើល៍! គាត់ក៏កំពុងមកតាមក្រោយយើងខ្ញុំដែរ’”។
រីឯខ្លួនគាត់ដើរទៅខាងមុខពួកគេ ហើយក្រាបមុខដល់ដីប្រាំពីរដង រហូតដល់គាត់បានចូលទៅជិតបងប្រុសរបស់ខ្លួន។