ឡាបាន់និយាយនឹងយ៉ាកុបទៀតថា៖ “មើល៍! គំនរនេះ! មើល៍! បង្គោលដែលយើងបានតាំងរវាងយើង និងឯង!
លោកុប្បត្តិ 31:50 - ព្រះគម្ពីរខ្មែរសាកល ប្រសិនបើឯងធ្វើបាបពួកកូនស្រីរបស់យើង ឬយកប្រពន្ធក្រៅពីពួកកូនស្រីរបស់យើង ទោះបីជាគ្មានមនុស្សនៅជាមួយពួកយើងក៏ដោយ មើល៍! ព្រះជាសាក្សីរវាងយើង និងឯង”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រសិនបើកូនធ្វើបាបកូនស្រីរបស់ពុក ឬយកប្រពន្ធផ្សេងទៀតក្រៅពីកូនស្រីរបស់ពុក ទោះជាគ្មានមនុស្សណានៅជាមួយយើងក្ដី ក៏មានព្រះធ្វើជាសាក្សីរវាងកូននឹងពុកដែរ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើកូនធ្វើបាបកូនស្រីរបស់ពុក ហើយទៅយកប្រពន្ធផ្សេងទៀតនោះ ចូរប្រយ័ត្ន ទោះបីគ្មាននរណានៅជាមួយយើងក្ដី ក៏មានព្រះជាម្ចាស់ធ្វើជាសាក្សីរវាងកូននឹងពុកដែរ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើឯងធ្វើបាបកូនអញ ឬយកប្រពន្ធទៀតលើសពីកូនអញ ក្នុងកាលដែលគ្មានមនុស្សណានៅជាមួយ នោះមើល ព្រះទ្រង់ជាសាក្សីដល់ឯងហើយនឹងអញស្រាប់ហើយ អាល់គីតាប ប្រសិនបើកូនធ្វើបាបកូនស្រីរបស់ពុក ហើយទៅយកប្រពន្ធផ្សេងទៀតនោះ ចូរប្រយ័ត្ន ទោះបីគ្មាននរណានៅជាមួយយើងក្តី ក៏មានអុលឡោះធ្វើជាសាក្សីរវាងកូន និងពុកដែរ»។ |
ឡាបាន់និយាយនឹងយ៉ាកុបទៀតថា៖ “មើល៍! គំនរនេះ! មើល៍! បង្គោលដែលយើងបានតាំងរវាងយើង និងឯង!
អ្នករាល់គ្នានៅតែសួរថា៖ “ម្ដេចក៏ដូច្នេះ?”។ គឺដោយព្រោះព្រះយេហូវ៉ាបានធ្វើជាសាក្សីរវាងអ្នក និងប្រពន្ធកាលពីនៅយុវវ័យរបស់អ្នក ដែលអ្នកបានក្បត់នាង ទោះបីនាងជាដៃគូរបស់អ្នក និងជាប្រពន្ធនៃសម្ពន្ធមេត្រីរបស់អ្នកក៏ដោយ។
ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលថា៖ “ដូច្នេះ យើងនឹងចូលមកជិតអ្នករាល់គ្នាដើម្បីជំនុំជម្រះ។ យើងនឹងធ្វើជាសាក្សីដ៏រហ័សរហួន ទាស់នឹងពួកគ្រូធ្មប់ ទាស់នឹងមនុស្សផិតក្បត់ ទាស់នឹងពួកអ្នកស្បថដោយកុហក ទាស់នឹងពួកអ្នកដែលសង្កត់សង្កិនលើថ្លៃឈ្នួលរបស់កូនឈ្នួល ស្ត្រីមេម៉ាយ និងកូនកំព្រា ព្រមទាំងទាស់នឹងពួកអ្នកដែលបង្វែរជនអន្តោប្រវេសន៍ចេញដោយមិនកោតខ្លាចយើងផង។
ជាការពិត យើងមិនដែលប្រើពាក្យបញ្ជោរ ដូចដែលអ្នករាល់គ្នាដឹងហើយ ហើយក៏មិនដែលធ្វើពុតដោយចិត្តលោភលន់ឡើយ——ព្រះជាសាក្សីអំពីការនេះ។