ឡាបាន់ក៏យកបងប្អូនរបស់គាត់ទៅជាមួយគាត់ ហើយដេញតាមយ៉ាកុបចម្ងាយផ្លូវដើរប្រាំពីរថ្ងៃ ទើបតាមប្រកៀកនឹងយ៉ាកុបនៅតំបន់ភ្នំកាឡាត។
លោកុប្បត្តិ 31:46 - ព្រះគម្ពីរខ្មែរសាកល រួចយ៉ាកុបប្រាប់បងប្អូនរបស់គាត់ថា៖ “ចូរប្រមូលដុំថ្មមក”។ ពួកគេក៏យកដុំថ្មមកធ្វើជាគំនរ ហើយហូបនៅក្បែរគំនរនោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយប្រាប់បងប្អូនរបស់លោកថា៖ «ចូរយកថ្មមក!»។ គេក៏ទៅយកថ្មមកដាក់ជាគំនរ រួចនាំគ្នាបរិភោគនៅលើគំនរនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ាកុបប្រាប់បងប្អូនរបស់លោកថា៖ «សុំរើសថ្មមក!»។ គេក៏រើសថ្មមកគរជាគំនរមួយ ហើយនាំគ្នាបរិភោគនៅលើគំនរថ្មនោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយប្រាប់ដល់បងប្អូនថា ចូរយកថ្មមក នោះគេក៏ទៅយកថ្មមកដាក់ជាគំនរ រួចនាំគ្នាបរិភោគនៅលើគំនរនោះ អាល់គីតាប យ៉ាកកូបប្រាប់បងប្អូនរបស់គាត់ថា៖ «សុំរើសថ្មមក!»។ គេក៏រើសថ្មមកគរជាគំនរមួយ ហើយនាំគ្នាបរិភោគ នៅលើគំនរថ្មនោះ។ |
ឡាបាន់ក៏យកបងប្អូនរបស់គាត់ទៅជាមួយគាត់ ហើយដេញតាមយ៉ាកុបចម្ងាយផ្លូវដើរប្រាំពីរថ្ងៃ ទើបតាមប្រកៀកនឹងយ៉ាកុបនៅតំបន់ភ្នំកាឡាត។
រីឯរូបព្រះរបស់លោកអ៊ំ បើលោកអ៊ំរកឃើញនៅជាមួយអ្នកណា អ្នកនោះមិនត្រូវរស់ឡើយ។ នៅចំពោះបងប្អូនរបស់យើង សូមលោកអ៊ំសម្គាល់មើលអ្វីដែលជារបស់លោកអ៊ំ ពីអ្វីៗដែលនៅជាមួយខ្ញុំ ហើយសូមយកទៅចុះ”។ យ៉ាកុបមិនបានដឹងថារ៉ាជែលបានលួចរូបព្រះទាំងនោះទេ។
ដ្បិតលោកអ៊ំបានស្ទាបរកក្នុងអីវ៉ាន់ទាំងអស់របស់ខ្ញុំហើយ ចុះមានរកឃើញអីវ៉ាន់ណាពីផ្ទះរបស់លោកអ៊ំ? សូមដាក់នៅទីនេះ នៅមុខបងប្អូនរបស់ខ្ញុំ និងបងប្អូនរបស់លោកអ៊ំ ហើយឲ្យពួកគេវិនិច្ឆ័យរវាងយើងទាំងពីរចុះ!
បន្ទាប់មក យ៉ាកុបថ្វាយយញ្ញបូជានៅតំបន់ភ្នំនោះ ហើយហៅបងប្អូនរបស់គាត់មកហូបអាហារ។ ពួកគេក៏ហូបអាហារ ហើយស្នាក់នៅតំបន់ភ្នំនោះមួយយប់។
ពេលសម្រាប់បោះថ្មចោល និងពេលសម្រាប់ប្រមូលថ្ម; ពេលសម្រាប់ឱប និងពេលសម្រាប់ទប់ខ្លួនមិនឱប;