នោះអាប់រ៉ាមនិយាយនឹងឡុតថា៖ “សូមកុំឲ្យមានការឈ្លោះប្រកែករវាងយើង និងឯង ព្រមទាំងរវាងពួកអ្នកគង្វាលរបស់យើង និងពួកអ្នកគង្វាលរបស់ឯងឡើយ ដ្បិតយើងជាបងប្អូននឹងគ្នា។
លោកុប្បត្តិ 31:23 - ព្រះគម្ពីរខ្មែរសាកល ឡាបាន់ក៏យកបងប្អូនរបស់គាត់ទៅជាមួយគាត់ ហើយដេញតាមយ៉ាកុបចម្ងាយផ្លូវដើរប្រាំពីរថ្ងៃ ទើបតាមប្រកៀកនឹងយ៉ាកុបនៅតំបន់ភ្នំកាឡាត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកឡាបាន់ក៏នាំបងប្អូនរបស់គាត់ទៅជាមួយ ហើយធ្វើដំណើរដេញតាមអស់រយៈពេលប្រាំពីរថ្ងៃ ទើបទៅទាន់លោកយ៉ាកុបនៅស្រុកភ្នំកាឡាត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គាត់ក៏នាំបងប្អូនដេញតាមលោកយ៉ាកុប។ គាត់ដើរផ្លូវអស់រយៈពេលប្រាំពីរថ្ងៃ ទើបទៅទាន់លោកយ៉ាកុប នៅតំបន់ភ្នំកាឡាដ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឡាបាន់ក៏យកបងប្អូនគាត់ទៅជាមួយ ដេញតាមចំនួនដើរផ្លូវអស់៧ថ្ងៃ បានទាន់នៅនាភ្នំកាឡាត អាល់គីតាប គាត់ក៏នាំបងប្អូនដេញតាមយ៉ាកកូប។ គាត់ដើរផ្លូវអស់រយៈពេលប្រាំពីរថ្ងៃ ទើបទៅទាន់យ៉ាកកូប នៅតំបន់ភ្នំកាឡាដ។ |
នោះអាប់រ៉ាមនិយាយនឹងឡុតថា៖ “សូមកុំឲ្យមានការឈ្លោះប្រកែករវាងយើង និងឯង ព្រមទាំងរវាងពួកអ្នកគង្វាលរបស់យើង និងពួកអ្នកគង្វាលរបស់ឯងឡើយ ដ្បិតយើងជាបងប្អូននឹងគ្នា។
ហើយនិយាយថា៖ “សូមឲ្យមានព្រះពរដល់ព្រះយេហូវ៉ាដ៏ជាព្រះនៃអ័ប្រាហាំចៅហ្វាយរបស់ទូលបង្គំ! ព្រះអង្គមិនបានបោះបង់ចោលសេចក្ដីស្រឡាញ់ឥតប្រែប្រួល និងសេចក្ដីពិតត្រង់របស់ព្រះអង្គចំពោះចៅហ្វាយរបស់ទូលបង្គំឡើយ។ រីឯទូលបង្គំវិញ ព្រះយេហូវ៉ាបាននាំទូលបង្គំតាមផ្លូវមកផ្ទះបងប្អូនរបស់ចៅហ្វាយទូលបង្គំហើយ”។
ប៉ុន្តែនៅយប់នោះ ព្រះយាងមកជួបឡាបាន់ជាជនជាតិអើរ៉ាមក្នុងយល់សប្តិ ហើយមានបន្ទូលនឹងគាត់ថា៖ “ចូរប្រយ័ត្នខ្លួន កុំនិយាយអ្វីនឹងយ៉ាកុបឡើយ ទោះល្អក្ដី អាក្រក់ក្ដី”។