រួចដាក់ចម្ងាយផ្លូវដើរបីថ្ងៃរវាងខ្លួន និងយ៉ាកុប។ រីឯយ៉ាកុបក៏ឃ្វាលហ្វូងសត្វរបស់ឡាបាន់ដែលនៅសល់។
លោកុប្បត្តិ 31:22 - ព្រះគម្ពីរខ្មែរសាកល លុះថ្ងៃទីបី មានគេប្រាប់ឡាបាន់ថាយ៉ាកុបបានរត់គេចហើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លុះកន្លងបានបីថ្ងៃក្រោយមក មានគេជម្រាបលោកឡាបាន់ថា លោកយ៉ាកុបបានរត់បាត់ទៅហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅថ្ងៃទីបី មានគេមកជម្រាបលោកឡាបាន់ថា លោកយ៉ាកុបរត់បាត់ទៅហើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះកន្លងបាន៣ថ្ងៃក្រោយមក នោះមានគេទៅជំរាបដល់ឡាបាន់ថា យ៉ាកុបបានរត់បាត់ទៅហើយ អាល់គីតាប នៅថ្ងៃទីបី មានគេមកជម្រាបឡាបាន់ថា យ៉ាកកូបរត់បាត់ទៅហើយ។ |
រួចដាក់ចម្ងាយផ្លូវដើរបីថ្ងៃរវាងខ្លួន និងយ៉ាកុប។ រីឯយ៉ាកុបក៏ឃ្វាលហ្វូងសត្វរបស់ឡាបាន់ដែលនៅសល់។
គឺយ៉ាងនេះឯងដែលយ៉ាកុបបានរត់គេចជាមួយអ្វីៗទាំងអស់ដែលគាត់មាន។ គាត់ក៏ក្រោកឡើងឆ្លងទន្លេធំតម្រង់ឆ្ពោះទៅតំបន់ភ្នំកាឡាត។
ឡាបាន់ក៏យកបងប្អូនរបស់គាត់ទៅជាមួយគាត់ ហើយដេញតាមយ៉ាកុបចម្ងាយផ្លូវដើរប្រាំពីរថ្ងៃ ទើបតាមប្រកៀកនឹងយ៉ាកុបនៅតំបន់ភ្នំកាឡាត។