អ៊ីសាកមានអាយុសែសិបឆ្នាំ ពេលគាត់យករេបិកាធ្វើជាប្រពន្ធ ដែលរេបិកាជាកូនស្រីរបស់បេធូអែលជាជនជាតិអើរ៉ាមពីប៉ាដាន់-អើរ៉ាម ជាប្អូនស្រីរបស់ឡាបាន់ជនជាតិអើរ៉ាម។
លោកុប្បត្តិ 31:20 - ព្រះគម្ពីរខ្មែរសាកល រីឯយ៉ាកុបបញ្ឆោតឡាបាន់ជាជនជាតិអើរ៉ាម ដោយមិនបានប្រាប់គាត់ថាខ្លួនកំពុងរត់គេចនោះឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកយ៉ាកុបចេញទៅដោយលួចលាក់ មិនបានប្រាប់ឲ្យលោកឡាបាន់ជាសាសន៍អើរ៉ាមដឹងទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯលោកយ៉ាកុបវិញ លោកបានលួចរត់ចេញពីលោកឡាបាន់ ជាជនជាតិអើរ៉ាម ដោយពុំប្រាប់ឲ្យគាត់ដឹងមុនឡើយ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯយ៉ាកុបគាត់ចេញទៅដោយលួចលាក់ មិនបានប្រាប់ឲ្យឡាបាន់ជាសាសន៍អើរ៉ាមដឹងផងទេ អាល់គីតាប រីឯយ៉ាកកូបវិញ គាត់បានលួចរត់ចេញពីឡាបាន់ ជាជនជាតិអើរ៉ាម ដោយពុំប្រាប់ឲ្យគាត់ដឹងមុនឡើយ |
អ៊ីសាកមានអាយុសែសិបឆ្នាំ ពេលគាត់យករេបិកាធ្វើជាប្រពន្ធ ដែលរេបិកាជាកូនស្រីរបស់បេធូអែលជាជនជាតិអើរ៉ាមពីប៉ាដាន់-អើរ៉ាម ជាប្អូនស្រីរបស់ឡាបាន់ជនជាតិអើរ៉ាម។
នៅពេលឡាបាន់ចេញទៅកាត់រោមចៀមរបស់គាត់ រ៉ាជែលក៏លួចរូបព្រះប្រចាំត្រកូលដែលជារបស់ឪពុកនាង។
គឺយ៉ាងនេះឯងដែលយ៉ាកុបបានរត់គេចជាមួយអ្វីៗទាំងអស់ដែលគាត់មាន។ គាត់ក៏ក្រោកឡើងឆ្លងទន្លេធំតម្រង់ឆ្ពោះទៅតំបន់ភ្នំកាឡាត។
ម្ដេចក៏ឯងលួចរត់គេច ហើយបញ្ឆោតយើង គឺមិនប្រាប់យើង ដើម្បីឲ្យយើងបានជូនដំណើរឯងដោយអំណរ និងចម្រៀង ដោយក្រាប់ និងពិណហាបដូច្នេះ?