ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 29:10 - ព្រះគម្ពីរខ្មែរសាកល

នៅពេល​យ៉ាកុប​ឃើញ​រ៉ាជែល​កូនស្រី​ឡាបាន់​បងប្រុស​របស់​ម្ដាយ​គាត់ និង​ហ្វូងចៀម​របស់​ឡាបាន់​បងប្រុស​របស់​ម្ដាយ​គាត់ យ៉ាកុប​ក៏​ចូលទៅ​ប្រមៀល​ថ្ម​ចេញពី​មាត់​អណ្ដូង ហើយ​ឲ្យ​ហ្វូងចៀម​របស់​ឡាបាន់​បងប្រុស​របស់​ម្ដាយ​គាត់​ផឹក​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​លោក​យ៉ាកុប​ក្រឡេក​ឃើញ​នាង​រ៉ាជែល កូន​របស់​លោក​ឡាបាន់ បង​ប្រុស​របស់​ម្ដាយ​លោក និង​ចៀម​របស់​ឡាបាន់ បង​ប្រុស​របស់​ម្ដាយ​លោក លោក​ក៏​ចូល​ទៅ​ប្រមៀល​ថ្ម​ពី​មាត់​អណ្តូង​ចេញ ហើយ​ដង​ទឹក​ឲ្យ​ចៀម​របស់​លោក​ឡាបាន់​ផឹក។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​លោក​យ៉ាកុប​ឃើញ​នាង​រ៉ាជែល ជា​កូន​របស់​លោក​ឡាបាន់ ដែល​ជា​បង​ប្រុស​របស់​ម្ដាយ​លោក និង​ហ្វូង​ចៀម​របស់​លោក​ឡាបាន់​មក​ដល់ លោក​ក៏​ចូល​ទៅ​ជិត​ប្រមៀល​ថ្ម​ចេញ​ពី​មាត់​អណ្ដូង រួច​ដង​ទឹក​ឲ្យ​សត្វ​របស់​លោក​ឡាបាន់​ផឹក។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កាល​យ៉ាកុប​ក្រឡេក​ឃើញ​រ៉ាជែល​ជា​កូន​ឡាបាន់​ឪពុក​ធំ​គាត់ នោះ​គាត់​ចូល​ទៅ​ប្រមៀល​ថ្ម​ពី​មាត់​អណ្តូង​ចេញ ហើយ​ដង​ទឹក​ឲ្យ​ចៀម​របស់​ឡាបាន់​ឪពុក​ធំ​ផឹក

សូមមើលជំពូក

អាល់គីតាប

ពេល​យ៉ាកកូប​ឃើញ​រ៉ាជែល ជា​កូន​របស់​ឡាបាន់ ដែល​ជា​បង​ប្រុស​របស់​ម្តាយ​គាត់ និង​ហ្វូង​ចៀម​របស់​ឡាបាន់​មក​ដល់ គាត់​ក៏​ចូល​ទៅ​ជិត​ប្រមៀល​ថ្ម​ចេញ​ពី​មាត់​អណ្តូង រួច​ដង​ទឹក​ឲ្យ​សត្វ​របស់​ឡាបាន់​ផឹក។

សូមមើលជំពូក



លោកុ‌ប្បត្តិ 29:10
4 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់មក យ៉ាកុប​ថើប​រ៉ាជែល ហើយ​បន្លឺ​សំឡេង​យំ​។


ខណៈដែល​យ៉ាកុប​កំពុង​និយាយ​ជាមួយ​ពួកគេ រ៉ាជែល​ក៏​មក​ដល់​ជាមួយ​ហ្វូងចៀម​របស់​ឪពុក​នាង ដ្បិត​នាង​ជា​អ្នកគង្វាល​។