Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 29:10 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ពេល​លោក​យ៉ាកុប​ឃើញ​នាង​រ៉ាជែល ជា​កូន​របស់​លោក​ឡាបាន់ ដែល​ជា​បង​ប្រុស​របស់​ម្ដាយ​លោក និង​ហ្វូង​ចៀម​របស់​លោក​ឡាបាន់​មក​ដល់ លោក​ក៏​ចូល​ទៅ​ជិត​ប្រមៀល​ថ្ម​ចេញ​ពី​មាត់​អណ្ដូង រួច​ដង​ទឹក​ឲ្យ​សត្វ​របស់​លោក​ឡាបាន់​ផឹក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

10 នៅពេល​យ៉ាកុប​ឃើញ​រ៉ាជែល​កូនស្រី​ឡាបាន់​បងប្រុស​របស់​ម្ដាយ​គាត់ និង​ហ្វូងចៀម​របស់​ឡាបាន់​បងប្រុស​របស់​ម្ដាយ​គាត់ យ៉ាកុប​ក៏​ចូលទៅ​ប្រមៀល​ថ្ម​ចេញពី​មាត់​អណ្ដូង ហើយ​ឲ្យ​ហ្វូងចៀម​របស់​ឡាបាន់​បងប្រុស​របស់​ម្ដាយ​គាត់​ផឹក​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ពេល​លោក​យ៉ាកុប​ក្រឡេក​ឃើញ​នាង​រ៉ាជែល កូន​របស់​លោក​ឡាបាន់ បង​ប្រុស​របស់​ម្ដាយ​លោក និង​ចៀម​របស់​ឡាបាន់ បង​ប្រុស​របស់​ម្ដាយ​លោក លោក​ក៏​ចូល​ទៅ​ប្រមៀល​ថ្ម​ពី​មាត់​អណ្តូង​ចេញ ហើយ​ដង​ទឹក​ឲ្យ​ចៀម​របស់​លោក​ឡាបាន់​ផឹក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 កាល​យ៉ាកុប​ក្រឡេក​ឃើញ​រ៉ាជែល​ជា​កូន​ឡាបាន់​ឪពុក​ធំ​គាត់ នោះ​គាត់​ចូល​ទៅ​ប្រមៀល​ថ្ម​ពី​មាត់​អណ្តូង​ចេញ ហើយ​ដង​ទឹក​ឲ្យ​ចៀម​របស់​ឡាបាន់​ឪពុក​ធំ​ផឹក

សូមមើលជំពូក ចម្លង

អាល់គីតាប

10 ពេល​យ៉ាកកូប​ឃើញ​រ៉ាជែល ជា​កូន​របស់​ឡាបាន់ ដែល​ជា​បង​ប្រុស​របស់​ម្តាយ​គាត់ និង​ហ្វូង​ចៀម​របស់​ឡាបាន់​មក​ដល់ គាត់​ក៏​ចូល​ទៅ​ជិត​ប្រមៀល​ថ្ម​ចេញ​ពី​មាត់​អណ្តូង រួច​ដង​ទឹក​ឲ្យ​សត្វ​របស់​ឡាបាន់​ផឹក។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 29:10
4 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក លោក​ថើប​នាង​រ៉ាជែល ហើយ​ទ្រហោ​យំ។


លោក​យ៉ាកុប​កំពុង​និយាយ​ជា​មួយ​ពួក​គង្វាល​ទាំង​នោះ​នៅ​ឡើយ ស្រាប់​តែ​នាង​រ៉ាជែល​នាំ​ហ្វូង​ចៀម​របស់​ឪពុក​នាង​មក​ដល់ ដ្បិត​នាង​ជា​អ្នក​ឃ្វាល។


លោក​បូជា‌ចារ្យ​នៅ​ស្រុក​ម៉ាឌាន​មាន​កូន​ស្រី​ប្រាំ‌ពីរ​នាក់។ នាង​នាំ​គ្នា​មក​ដង​ទឹក​បំពេញ​ស្នូក​ឲ្យ​ហ្វូង​សត្វ​របស់​ឪពុក​នាង​ផឹក។


ប៉ុន្តែ មាន​ពួក​គង្វាល​មក​ដេញ​ពួក​នាង។ ពេល​នោះ លោក​ម៉ូសេ​ក្រោក​ឡើង ជួយ​ពួក​នាង ព្រម​ទាំង​ដង​ទឹក​ឲ្យ​ហ្វូង​សត្វ​របស់​ពួក​នាង​ផឹក​ទៀត​ផង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម