បន្ទាប់មក បាវបម្រើនោះយកអូដ្ឋដប់ក្បាលពីហ្វូងអូដ្ឋរបស់ចៅហ្វាយខ្លួន ហើយចេញដំណើរទៅ ទាំងយករបស់ល្អផ្សេងៗរបស់ចៅហ្វាយខ្លួននៅក្នុងដៃទៅជាមួយដែរ។ គាត់ក្រោកឡើងចេញដំណើរទៅមេសូប៉ូតាមា គឺទៅទីក្រុងរបស់ណាឃរ។
លោកុប្បត្តិ 29:1 - ព្រះគម្ពីរខ្មែរសាកល យ៉ាកុបបានបន្តដំណើរទៅស្រុករបស់បណ្ដាជាតិសាសន៍នៃទិសខាងកើត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកយ៉ាកុបបានធ្វើដំណើរទៅដល់ទឹកដីស្រុកខាងកើត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ាកុបចេញដំណើរតទៅមុខទៀត ឆ្ពោះទៅកាន់ស្រុកខាងកើត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យ៉ាកុបក៏ដើរដំណើរ ទៅដល់ស្រុករបស់ពួកមនុស្សពីទិសខាងកើត អាល់គីតាប យ៉ាកកូបចេញដំណើរតទៅមុខទៀត ឆ្ពោះទៅកាន់ស្រុកខាងកើត។ |
បន្ទាប់មក បាវបម្រើនោះយកអូដ្ឋដប់ក្បាលពីហ្វូងអូដ្ឋរបស់ចៅហ្វាយខ្លួន ហើយចេញដំណើរទៅ ទាំងយករបស់ល្អផ្សេងៗរបស់ចៅហ្វាយខ្លួននៅក្នុងដៃទៅជាមួយដែរ។ គាត់ក្រោកឡើងចេញដំណើរទៅមេសូប៉ូតាមា គឺទៅទីក្រុងរបស់ណាឃរ។
អ៊ីសាកមានអាយុសែសិបឆ្នាំ ពេលគាត់យករេបិកាធ្វើជាប្រពន្ធ ដែលរេបិកាជាកូនស្រីរបស់បេធូអែលជាជនជាតិអើរ៉ាមពីប៉ាដាន់-អើរ៉ាម ជាប្អូនស្រីរបស់ឡាបាន់ជនជាតិអើរ៉ាម។
រីឯចំពោះពួកកូនប្រុសរបស់ពួកប្រពន្ធចុងអ័ប្រាហាំវិញ អ័ប្រាហាំបានចែកអំណោយឲ្យ ហើយបញ្ជូនពួកគេទៅទិសខាងកើត គឺទៅឯស្រុកខាងកើតឲ្យនៅឆ្ងាយពីអ៊ីសាកកូនប្រុសរបស់គាត់ កាលគាត់នៅរស់នៅឡើយ។
ព្រះមានបន្ទូលនឹងយ៉ាកុបថា៖ “ចូរក្រោកឡើងទៅបេត-អែល ហើយរស់នៅទីនោះ។ នៅទីនោះ ចូរសង់អាសនាមួយដល់ព្រះដែលលេចមកដល់អ្នក កាលអ្នកបានរត់គេចពីមុខអេសាវបងប្រុសរបស់អ្នក”។
នៅទីនោះ យ៉ាកុបសង់អាសនាមួយ ហើយដាក់ឈ្មោះកន្លែងនោះថា “អែល បេត-អែល” ដ្បិតនៅទីនោះ ព្រះបានលេចមកដល់គាត់ កាលគាត់បានរត់គេចពីមុខបងប្រុសរបស់គាត់។
ទូលបង្គំនឹងរត់ទៅតាមផ្លូវនៃសេចក្ដីបង្គាប់របស់ព្រះអង្គ ដ្បិតព្រះអង្គនឹងពង្រីកចិត្តរបស់ទូលបង្គំ។
ទូលបង្គំបានប្រញាប់ប្រញាល់ ហើយមិនបានបង្អង់នឹងកាន់តាមសេចក្ដីបង្គាប់របស់ព្រះអង្គឡើយ។
ដូច្នេះ ចូរទៅចុះ! ហូបអាហាររបស់អ្នកដោយអំណរ ហើយផឹកស្រាទំពាំងបាយជូររបស់អ្នកដោយចិត្តរីករាយ ដ្បិតព្រះបានយល់ស្របនឹងកិច្ចការរបស់អ្នកហើយ។