គាត់មានហ្វូងចៀម ហ្វូងគោ និងបាវបម្រើជាច្រើន ដូច្នេះពួកជនជាតិភីលីស្ទីនក៏ច្រណែនគាត់។
លោកុប្បត្តិ 26:27 - ព្រះគម្ពីរខ្មែរសាកល អ៊ីសាកទូលសួរពួកទ្រង់ថា៖ “ហេតុអ្វីបានជាពួកទ្រង់មករកខ្ញុំព្រះបាទដូច្នេះ? ដ្បិតពួកទ្រង់បានស្អប់ខ្ញុំព្រះបាទ ព្រមទាំងបញ្ជូនខ្ញុំព្រះបាទចេញពីចំណោមពួកទ្រង់ផង”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកអ៊ីសាកសួរថា៖ «ហេតុអ្វីបានជាព្រះរាជា និងអស់លោកមករកទូលបង្គំ? ដ្បិតព្រះរាជាស្អប់ទូលបង្គំហើយ ទាំងបានបណ្តេញទូលបង្គំចេញទៀតផង»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអ៊ីសាកមានប្រសាសន៍ថា៖ «ហេតុអ្វីបានជាព្រះរាជា និងអស់លោកយាង និងអញ្ជើញមកជួបទូលបង្គំដូច្នេះ ដ្បិតព្រះរាជា និងអស់លោកស្អប់ទូលបង្គំ ព្រមទាំងបណ្ដេញទូលបង្គំចេញពីស្រុករបស់ព្រះរាជា និងអស់លោកថែមទៀតផង!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះអ៊ីសាកសួរថា ហេតុអ្វីបានជាមកឯទូលបង្គំ ដ្បិតទ្រង់ស្អប់ទូលបង្គំហើយ បានទាំងបណ្តេញទូលបង្គំចេញផង អាល់គីតាប អ៊ីសាហាក់សួរថា៖ «ហេតុអ្វីបានជាស្តេច និងអស់លោកអញ្ជើញមកជួបខ្ញុំដូច្នេះ ដ្បិតស្តេច និងអស់លោកស្អប់ខ្ញុំ ព្រមទាំងបណ្តេញខ្ញុំចេញពីស្រុករបស់ស្តេច និងអស់លោកថែមទៀតផង!»។ |
គាត់មានហ្វូងចៀម ហ្វូងគោ និងបាវបម្រើជាច្រើន ដូច្នេះពួកជនជាតិភីលីស្ទីនក៏ច្រណែនគាត់។
អ័ប៊ីម្ម៉ាឡិចមានរាជឱង្ការនឹងអ៊ីសាកថា៖ “ចូរចាកចេញពីពួកយើងទៅ ដ្បិតអ្នកបានជាខ្លាំងជាងពួកយើងណាស់”។
ពួកទ្រង់ឆ្លើយថា៖ “ពួកយើងបានឃើញច្បាស់ថាព្រះយេហូវ៉ាបានគង់នៅជាមួយអ្នក ដូច្នេះពួកយើងបាននិយាយគ្នាថា គួរមានសម្បថមួយរវាងពួកយើង និងអ្នក។ ចូរឲ្យពួកយើងចុះសន្ធិសញ្ញាមួយជាមួយអ្នកថា
បន្ទាប់មក យ៉ូសែបបានចាត់គេឲ្យទៅអញ្ជើញយ៉ាកុបឪពុករបស់លោក និងសាច់ញាតិទាំងអស់របស់លោកទាំងចិតសិបប្រាំនាក់ឲ្យមក
“ប៉ុន្តែម្នាក់ដែលកំពុងធ្វើបាបអ្នកជិតខាងរបស់ខ្លួន បានច្រានម៉ូសេចេញ ទាំងនិយាយថា: ‘តើនរណាបានតែងតាំងអ្នកឲ្យធ្វើជាមេ និងជាចៅក្រមលើពួកយើង?
“ម៉ូសេនេះឯង ដែលគេបានបដិសេធថា:‘តើនរណាបានតែងតាំងអ្នកឲ្យធ្វើជាមេ និងជាចៅក្រម?’ គឺម្នាក់នេះ ដែលព្រះបានចាត់ឲ្យមកធ្វើជាមេ និងជាអ្នករំដោះ តាមរយៈដៃរបស់ទូតសួគ៌ដែលបានលេចមកដល់លោកក្នុងគុម្ពបន្លា។
មើល៍! យើងនឹងធ្វើឲ្យពួកខាងសាលាប្រជុំរបស់សាតាំង ដែលហៅខ្លួនឯងថាជាជនជាតិយូដា ប៉ុន្តែតាមពិតមិនមែនទេ គឺភូតភរវិញ——មើល៍! យើងនឹងធ្វើឲ្យពួកគេមកក្រាបថ្វាយបង្គំនៅទៀបជើងរបស់អ្នក ហើយពួកគេនឹងដឹងថាយើងស្រឡាញ់អ្នក។