បន្ទាប់មក មានជម្លោះរវាងពួកអ្នកគង្វាលហ្វូងសត្វរបស់អាប់រ៉ាម និងពួកអ្នកគង្វាលហ្វូងសត្វរបស់ឡុត។ កាលនោះ ជនជាតិកាណាន និងជនជាតិពេរិស៊ីតរស់នៅក្នុងស្រុកនោះដែរ។
លោកុប្បត្តិ 26:20 - ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែពួកអ្នកគង្វាលនៅកេរ៉ារឈ្លោះប្រកែកជាមួយពួកអ្នកគង្វាលរបស់អ៊ីសាក ដោយនិយាយថា៖ “ទឹកនេះជារបស់យើង”។ ដូច្នេះ គាត់ក៏ដាក់ឈ្មោះអណ្ដូងនោះថា អេសែក ពីព្រោះពួកគេបានឈ្លោះជាមួយគាត់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯពួកគង្វាលនៅស្រុកកេរ៉ាឈ្លោះប្រកែកជាមួយពួកគង្វាលរបស់លោកអ៊ីសាក ដោយពោលថា៖ «ទឹកនេះជារបស់យើងទេ!»។ លោកអ៊ីសាកហៅអណ្តូងនោះថា "អេសែក" ព្រោះគេបានឈ្លោះជាមួយលោក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ ពួកគង្វាលនៅស្រុកកេរ៉ារករឿងនឹងពួកគង្វាលរបស់លោកអ៊ីសាក ដោយពោលថា «ទឹកនេះជារបស់យើងទេ!»។ លោកអ៊ីសាកក៏ដាក់ឈ្មោះអណ្ដូងនោះថា“អេសេក” ព្រោះគេបានរករឿងជាមួយនឹងលោក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកគង្វាលនៅស្រុកកេរ៉ាក៏ប្រឈ្លោះគ្នានឹងពួកគង្វាលរបស់អ៊ីសាកថា ទឹកនេះជារបស់ផងយើង រួចគាត់ហៅអណ្តូងនោះថា អេសែក ពីព្រោះគេបានឈ្លោះនឹងគាត់ អាល់គីតាប ពេលនោះ ពួកគង្វាលនៅស្រុកកេរ៉ា រករឿងនឹងពួកគង្វាលរបស់អ៊ីសាហាក់ ដោយពោលថា «ទឹកនេះជារបស់យើងទេ!»។ អ៊ីសាហាក់ក៏ដាក់ឈ្មោះអណ្តូងនោះថា“អេសេក” ព្រោះគេបានរករឿងជាមួយនឹងគាត់។ |
បន្ទាប់មក មានជម្លោះរវាងពួកអ្នកគង្វាលហ្វូងសត្វរបស់អាប់រ៉ាម និងពួកអ្នកគង្វាលហ្វូងសត្វរបស់ឡុត។ កាលនោះ ជនជាតិកាណាន និងជនជាតិពេរិស៊ីតរស់នៅក្នុងស្រុកនោះដែរ។
ក្នុងពេលជាមួយគ្នា អ័ប្រាហាំក៏បន្ទោសអ័ប៊ីម្ម៉ាឡិចអំពីអណ្ដូងទឹកដែលពួកបាវបម្រើរបស់អ័ប៊ីម្ម៉ាឡិចបានដណ្ដើមយក។
នៅពេលពួកបាវបម្រើរបស់អ៊ីសាកជីកអណ្ដូងនៅជ្រលងភ្នំ ពួកគេក៏រកឃើញអណ្ដូងមួយនៅទីនោះ ដែលមានទឹកផុសឡើង។
ក្រោយមក ពួកគេជីកអណ្ដូងមួយទៀត ហើយពួកគេបានឈ្លោះប្រកែកគ្នាអំពីអណ្ដូងនោះដែរ ដូច្នេះគាត់ដាក់ឈ្មោះវាថា ស៊ីតណា។
អ្នករាល់គ្នាត្រូវឆ្លើយថា: ‘បាវបម្រើរបស់ព្រះករុណាជាអ្នកចិញ្ចឹមហ្វូងសត្វតាំងពីក្មេង រហូតដល់ឥឡូវនេះ គឺទាំងយើងខ្ញុំ និងដូនតារបស់យើងខ្ញុំ’ ដើម្បីឲ្យអ្នករាល់គ្នាបានរស់នៅក្នុងស្រុកកូសែន ដ្បិតអ្នកឃ្វាលចៀមទាំងអស់ជាទីស្អប់ខ្ពើមដល់ជនជាតិអេហ្ស៊ីប”៕