ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 25:32 - ព្រះគម្ពីរខ្មែរសាកល

អេសាវ​តបថា​៖ “មើល៍! ខ្ញុំ​ស្លាប់ឥឡូវហើយ តើ​សិទ្ធិកូនច្បង​នេះ​ជា​អ្វី​ដល់​ខ្ញុំ​?”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

អេសាវ​តប​ថា៖ «បង​ស្លាប់​ឥឡូវ​ហើយ តើ​សិទ្ធិ​ជា​កូន​ច្បង​នោះ​មាន​ប្រយោជន៍​អ្វី​ដល់​បង?»

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​អេសាវ​តប​ថា៖ «បង​ដាច់​ពោះ​ស្លាប់​ឥឡូវ​ហើយ តើ​សិទ្ធិ​ជា​កូន​ច្បង​នោះ​មាន​ប្រយោជន៍​អ្វី​ដល់​បង?»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​អេសាវ​ឆ្លើយ​ថា បង​ស្លាប់​ឥឡូវ​ហើយ ដូច្នេះ​តើ​អំណាច​នោះ​មាន​ប្រយោជន៍​អ្វី​ដល់​បង​ទៀត

សូមមើលជំពូក

អាល់គីតាប

អេសាវ​តប​ថា៖ «បង​ដាច់​ពោះ​ស្លាប់​ឥឡូវ​ហើយ តើ​សិទ្ធិ​ជា​កូន​ច្បង​នោះ​មាន​ប្រយោជន៍​អ្វី​ដល់​បង?»។

សូមមើលជំពូក



លោកុ‌ប្បត្តិ 25:32
8 ការដាក់ឲ្យឆ្លើយតបគ្នា  

យ៉ាកុប​និយាយថា​៖ “សូម​លក់​សិទ្ធិកូនច្បង​របស់បង​ឲ្យ​ខ្ញុំ នៅ​ថ្ងៃនេះ​សិន​មក​!”។


យ៉ាកុប​និយាយថា​៖ “សូម​ស្បថ​នឹង​ខ្ញុំ​នៅ​ថ្ងៃនេះ​មក​!”។ គាត់​ក៏​ស្បថ​នឹង​យ៉ាកុប ហើយ​លក់​សិទ្ធិកូនច្បង​ឲ្យ​យ៉ាកុប​។


អេសាវ​ក៏​និយាយថា​៖ “គេ​ដាក់ឈ្មោះ​វា​ថា យ៉ាកុប តើ​មិន​ត្រូវ​ទេ​ឬ​? ដ្បិត​វា​បាន​បោកបញ្ឆោត​ខ្ញុំ​ពីរដង​នេះ​ហើយ គឺ​វា​បាន​ដណ្ដើមយក​សិទ្ធិកូនច្បង​របស់ខ្ញុំ ហើយ​មើល៍! ឥឡូវនេះ​វា​ដណ្ដើមយក​ពរ​របស់ខ្ញុំ​ទៀត​!”។ រួច​គាត់​សួរថា​៖ “តើ​លោកឪពុក​មិន​បាន​បន្សល់​ពរ​ទុក​ឲ្យ​ខ្ញុំ​ទេ​ឬ​?”។


អ្នករាល់គ្នា​ពោលថា​: ‘ការ​បម្រើ​ព្រះ​ជា​ការឥតប្រយោជន៍​ទេ​។ ដែល​ពួកយើង​កាន់តាម​សេចក្ដីបង្គាប់​របស់ព្រះអង្គ ហើយ​ដើរ​ទាំង​កាន់ទុក្ខ​នៅចំពោះ​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​ដូច្នេះ តើ​ចំណេញ​អ្វី​?