ព្រះយេហូវ៉ាមានបន្ទូលនឹងនាងថា៖ “មានប្រជាជាតិពីរនៅក្នុងផ្ទៃនាង មានជាតិសាសន៍ពីរចេញពីពោះនាង ហើយបែកចេញពីគ្នា ជាតិសាសន៍មួយនឹងខ្លាំងជាងជាតិសាសន៍មួយទៀត គឺកូនច្បងនឹងបម្រើកូនប្អូន”។
លោកុប្បត្តិ 25:24 - ព្រះគម្ពីរខ្មែរសាកល លុះនាងគ្រប់ខែត្រូវសម្រាលកូនហើយ មើល៍! មានកូនភ្លោះក្នុងផ្ទៃនាង! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនាងគ្រប់ខែហើយ នោះមើល៍ មានកូនភ្លោះនៅក្នុងផ្ទៃរបស់នាងមែន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលគាត់គ្រប់ខែហើយ កូនភ្លោះក៏កើតចេញពីគាត់មែន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះនាងគ្រប់ខែហើយ នោះមើល មានកូនភ្លោះតាំងនៅក្នុងផ្ទៃនាង អាល់គីតាប ពេលគាត់គ្រប់ខែហើយ កូនភ្លោះក៏កើតចេញពីគាត់មែន។ |
ព្រះយេហូវ៉ាមានបន្ទូលនឹងនាងថា៖ “មានប្រជាជាតិពីរនៅក្នុងផ្ទៃនាង មានជាតិសាសន៍ពីរចេញពីពោះនាង ហើយបែកចេញពីគ្នា ជាតិសាសន៍មួយនឹងខ្លាំងជាងជាតិសាសន៍មួយទៀត គឺកូនច្បងនឹងបម្រើកូនប្អូន”។
កូនទីមួយកើតចេញមកមានសម្បុរក្រហម ខ្លួនទាំងមូលដូចអាវរោមសត្វ គេក៏ដាក់ឈ្មោះវាថា អេសាវ។