លោកុប្បត្តិ 24:46 - ព្រះគម្ពីរខ្មែរសាកល នាងក៏ប្រញាប់ដាក់ក្អមរបស់នាងចុះពីស្មា ហើយតបថា: ‘សូមពិសាចុះ ហើយខ្ញុំនឹងឲ្យអូដ្ឋរបស់លោកផឹកដែរ’។ ដូច្នេះ ខ្ញុំក៏ផឹក ហើយនាងក៏ឲ្យអូដ្ឋផឹកដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នាងក៏ប្រញាប់ប្រញាល់ដាក់ក្អមចុះ ហើយពោលថា "អញ្ជើញពិសាចុះ ខ្ញុំនឹងឲ្យអូដ្ឋលោកម្ចាស់ផឹកដែរ"។ ដូច្នេះ ខ្ញុំក៏បានផឹក រួចនាងឲ្យអូដ្ឋផឹកដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នាងក៏ប្រញាប់ផ្អៀងក្អមដែលនាងកណ្ដៀតនោះ ទាំងពោលថា “សូមអញ្ជើញពិសា នាងខ្ញុំនឹងទៅដងទឹកឲ្យអូដ្ឋលោកម្ចាស់ផឹកថែមទៀត”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះនាងក៏ដាក់ក្អមចុះពីលើស្មាជា១រំពេច ដោយពាក្យថា អញ្ជើញពិសាចុះ ខ្ញុំនឹងឲ្យអូដ្ឋផឹកដែរ ដូច្នេះខ្ញុំក៏បានទទួលទាន រួចនាងឲ្យអូដ្ឋផឹកផង អាល់គីតាប នាងក៏ប្រញាប់ផ្អៀងក្អមដែលនាងកណ្តៀតនោះ ទាំងពោលថា “សូមអញ្ជើញពិសា ខ្ញុំនឹងទៅដងទឹក ឲ្យអូដ្ឋអ្នកផឹកថែមទៀត”។ |