លោកុប្បត្តិ 24:45 - ព្រះគម្ពីរខ្មែរសាកល45 “កាលខ្ញុំនិយាយក្នុងចិត្តមិនទាន់ចប់នៅឡើយ មើល៍! រេបិកាក៏ចេញមក ទាំងមានក្អមនៅលើស្មារបស់នាង! នាងចុះទៅប្រភពទឹក ហើយដងទឹក នោះខ្ញុំក៏និយាយនឹងនាងថា: ‘សូមឲ្យខ្ញុំផឹកផង’។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦45 ខ្ញុំអធិស្ឋាននៅក្នុងចិត្តមិនទាន់ទាំងចប់ផង នោះមើល៍ ស្រាប់តែនាងរេបិកាកណ្តៀតក្អមចេញមក នាងចុះទៅក្នុងអណ្តូង ហើយដងទឹក។ ខ្ញុំនិយាយទៅនាងថា "សូមមេត្តាឲ្យទឹកខ្ញុំទទួលទានផង"។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥45 ខ្ញុំនិយាយក្នុងចិត្តមិនទាន់ចប់ផង ស្រាប់តែនាងរេបិកាកណ្ដៀតក្អមទឹកចេញពីទីក្រុងមក។ នាងចុះទៅឯប្រភពទឹក ហើយដងទឹក។ ខ្ញុំនិយាយទៅនាងថា “សុំនាងមេត្តាឲ្យទឹកមកខ្ញុំទទួលទានបន្តិច”។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤45 កាលខ្ញុំអធិស្ឋាននៅក្នុងចិត្តមិនទាន់ផុតនៅឡើយ នោះមើល ស្រាប់តែនាងរេបិកាកណ្តៀតក្អមចេញមក នាងបានចុះទៅក្នុងអណ្តូងដងទឹកមក ហើយខ្ញុំបាននិយាយទៅនាងថា សូមឲ្យខ្ញុំផឹកផង សូមមើលជំពូកអាល់គីតាប45 ខ្ញុំនិយាយក្នុងចិត្តមិនទាន់ចប់ផង ស្រាប់តែរ៉ហ្វ៊ីកាកណ្តៀតក្អមទឹកចេញពីទីក្រុងមក។ នាងចុះទៅឯប្រភពទឹក ហើយដងទឹក។ ខ្ញុំនិយាយទៅនាងថា “សុំនាងមេត្តាឲ្យទឹកមកខ្ញុំទទួលទានបន្តិច”។ សូមមើលជំពូក |