ហើយនាងតបនឹងទូលបង្គំថា: “សូមពិសាចុះ ហើយខ្ញុំក៏ដងទឹកឲ្យអូដ្ឋរបស់លោកដែរ” នោះ ជាស្ត្រីដែលព្រះយេហូវ៉ាបានតម្រូវសម្រាប់កូនប្រុសរបស់ចៅហ្វាយទូលបង្គំ’។
លោកុប្បត្តិ 24:43 - ព្រះគម្ពីរខ្មែរសាកល មើល៍! ទូលបង្គំកំពុងឈរនៅក្បែរប្រភពទឹក។ សូមឲ្យនាងក្រមុំណាដែលចេញមកដងទឹក ហើយទូលបង្គំនិយាយនឹងនាងថា: “សូមឲ្យខ្ញុំផឹកទឹកបន្តិចពីក្អមរបស់នាងផង” ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មើល៍! ទូលបង្គំឈរនៅជិតអណ្តូងទឹកនេះ សូមឲ្យមាននាងក្រមុំណាម្នាក់ចេញមកដងទឹក ហើយនាងក្រមុំណាដែលទូលបង្គំនិយាយថា "សូមមេត្តាចាក់ទឹកពីក្អមនាងឲ្យខ្ញុំទទួលទានបន្តិច" ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទូលបង្គំនៅជិតអណ្ដូងទឹកនេះស្រាប់ហើយ បើទូលបង្គំនិយាយទៅកាន់នាងក្រមុំណាម្នាក់ដែលចេញមកដងទឹកថា “សុំនាងឲ្យទឹកក្នុងក្អមរបស់នាង មកខ្ញុំទទួលទានបន្តិច” ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មើល ទូលបង្គំនឹងឈរនៅត្រង់អណ្តូងទឹកនេះ ដូច្នេះបើនាងក្រមុំណាដែលចេញមកដងទឹក ហើយទូលបង្គំនិយាយថា សូមឲ្យខ្ញុំសុំទឹកពីក្អមនាងផឹកបន្តិច អាល់គីតាប ខ្ញុំនៅជិតអណ្តូងទឹកនេះស្រាប់ហើយ បើខ្ញុំនិយាយទៅកាន់នាងក្រមុំណាម្នាក់ ដែលចេញមកដងទឹកថា “សុំនាងឲ្យទឹកក្នុងក្អមរបស់នាង មកខ្ញុំទទួលទានបន្តិច” |
ហើយនាងតបនឹងទូលបង្គំថា: “សូមពិសាចុះ ហើយខ្ញុំក៏ដងទឹកឲ្យអូដ្ឋរបស់លោកដែរ” នោះ ជាស្ត្រីដែលព្រះយេហូវ៉ាបានតម្រូវសម្រាប់កូនប្រុសរបស់ចៅហ្វាយទូលបង្គំ’។