ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 24:22 - ព្រះគម្ពីរខ្មែរសាកល

នៅពេល​អូដ្ឋ​បាន​ផឹក​រួចហើយ បុរស​នោះ​ក៏​យក​ក្រវិល​មាស​ទម្ងន់​មួយ​បេកា និង​កងដៃ​មាស​ពីរ​ទម្ងន់​ដប់​សិគែល​ឲ្យ​នាង

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កាល​អូដ្ឋ​បាន​ផឹក​ឆ្អែត​អស់​ហើយ គាត់​ក៏​យក​ក្រវិល​មាស​ទម្ងន់​កន្លះ​សេកែល និង​កង​ដៃ​មាស​មួយ​គូ ទម្ងន់​ដប់​សេកែល មក​ពាក់​ឲ្យ​នាង

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កាល​អូដ្ឋ​បាន​ផឹក​ទឹក​ឆ្អែត​ហើយ អ្នក​បម្រើ​នោះ​ក៏​យក​ចិញ្ចៀន​មាស​មួយ​វង់ ទម្ងន់​មួយ​ជី​កន្លះ មក​ឲ្យ​នាង រួច​យក​កង‌ដៃ​មាស​មួយ​គូ ដែល​មាន​ទម្ងន់​បី​តម្លឹង មក​ពាក់​ឲ្យ​នាង​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កាល​អូដ្ឋ​បាន​ផឹក​ឆ្អែត​អស់​ហើយ នោះ​គាត់​ក៏​យក​ក្រវិល​មាស​ទំងន់​១​ជី នឹង​កង​ដៃ​២​ជុំ ទំងន់​២០​ជី​ឲ្យ​ដល់​នាង

សូមមើលជំពូក

អាល់គីតាប

កាល​អូដ្ឋ​បាន​ផឹក​ទឹក​ឆ្អែត​ហើយ អ្នក​បម្រើ​នោះ​ក៏​យក​ចិញ្ចៀន​មាស​មួយ​វង់ ទម្ងន់​មួយ​ជី​កន្លះ មក​ឲ្យ​នាង រួច​យក​កង​ដៃ​មាស​មួយ​គូ ដែល​មាន​ទម្ងន់​បី​តម្លឹង មក​ពាក់​ឲ្យ​នាង​ដែរ។

សូមមើលជំពូក



លោកុ‌ប្បត្តិ 24:22
16 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់មក បាវបម្រើ​នោះ​យក​អូដ្ឋ​ដប់​ក្បាល​ពី​ហ្វូង​អូដ្ឋ​របស់​ចៅហ្វាយ​ខ្លួន ហើយ​ចេញដំណើរ​ទៅ ទាំង​យក​របស់ល្អ​ផ្សេងៗ​របស់​ចៅហ្វាយ​ខ្លួន​នៅក្នុង​ដៃ​ទៅជាមួយ​ដែរ​។ គាត់​ក្រោកឡើង​ចេញដំណើរ​ទៅ​មេសូប៉ូតាមា គឺ​ទៅ​ទីក្រុង​របស់​ណាឃរ​។


រួច​និយាយថា​៖ “សូម​ប្រាប់​ខ្ញុំ​ផង តើ​នាង​ជា​កូនស្រី​របស់​អ្នកណា​? តើ​នៅ​ផ្ទះ​របស់​ឪពុក​នាង​មាន​កន្លែង​ឲ្យ​ពួកយើង​ស្នាក់នៅមួយយប់​ឬទេ​?”។


នៅពេល​គាត់​បាន​ឃើញ​ក្រវិល និង​កងដៃ​នៅ​ដៃ​របស់​ប្អូនស្រី​គាត់ ហើយ​បាន​ឮ​ពាក្យ​របស់​រេបិកា​ប្អូនស្រី​គាត់ ដែល​រៀបរាប់ថា​៖ “បុរស​នោះ​និយាយ​នឹង​ខ្ញុំ​ដូច្នេះ” គាត់​ក៏​ទៅរក​បុរស​នោះ នោះ​មើល៍! បុរសនោះ​កំពុង​ឈរ​នៅក្បែរ​អូដ្ឋ​ត្រង់​ប្រភពទឹក​។


បន្ទាប់មក ខ្ញុំ​សួរ​នាង​ថា​: ‘តើ​នាង​ជា​កូនស្រី​របស់​អ្នកណា​?’។ នាង​ឆ្លើយថា​: ‘ខ្ញុំជា​កូនស្រី​របស់​បេធូអែល ដែល​បេធូអែល​ជា​កូនប្រុស​របស់​ណាឃរ ដែល​មីលកា​បាន​បង្កើត​ឲ្យ​គាត់’។ ខ្ញុំ​ក៏​ពាក់​ក្រវិល​នៅ​ច្រមុះ​នាង និង​កងដៃ​នៅ​ដៃ​នាង​។


បន្ទាប់មក បាវបម្រើ​នោះ​ក៏​យក​គ្រឿងអលង្ការ​ប្រាក់ គ្រឿងអលង្ការ​មាស និង​សម្លៀកបំពាក់​មក​ឲ្យ​រេបិកា ហើយ​គាត់​ក៏​ឲ្យ​របស់មានតម្លៃ​ដល់​បងប្រុស​របស់នាង និង​ម្ដាយ​របស់នាង​ដែរ​។


កុំ​ឲ្យ​អ្នករាល់គ្នា​តុបតែងខ្លួន​បែប​ខាងក្រៅ ដោយ​ការក្រង​សក់ ដោយ​ការពាក់​មាស ‍ឬ​ដោយ​ការស្លៀក​សម្លៀកបំពាក់​ផ្សេងៗ​ឡើយ


ជាទីបញ្ចប់ ចូរឲ្យ​គ្រប់គ្នា​មាន​ចិត្តគំនិតតែមួយ អាណិតអាសូរគ្នាទៅវិញទៅមក ស្រឡាញ់គ្នាជាបងប្អូន មេត្តាករុណា និង​មានចិត្តបន្ទាបខ្លួន​។