បន្ទាប់មក អ័ប្រាហាំនាំចៀម និងគោមកថ្វាយអ័ប៊ីម្ម៉ាឡិច ហើយពួកគេទាំងពីរក៏ចុះសន្ធិសញ្ញាជាមួយគ្នា។
លោកុប្បត្តិ 21:28 - ព្រះគម្ពីរខ្មែរសាកល រួចអ័ប្រាហាំដាក់កូនចៀមញីប្រាំពីរដោយឡែកពីហ្វូងចៀម។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកអ័ប្រាហាំញែកកូនចៀមញីប្រាំពីរទុកដោយឡែក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអប្រាហាំញែកចៀមញីស្ទាវៗប្រាំពីរក្បាលទុកដោយឡែក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ័ប្រាហាំគាត់ដាក់កូនចៀម៧ដោយខ្លួន អាល់គីតាប អ៊ីព្រហ៊ីមញែកចៀមញីស្ទាវៗប្រាំពីរក្បាល ទុកដោយឡែក។ |
បន្ទាប់មក អ័ប្រាហាំនាំចៀម និងគោមកថ្វាយអ័ប៊ីម្ម៉ាឡិច ហើយពួកគេទាំងពីរក៏ចុះសន្ធិសញ្ញាជាមួយគ្នា។
អ័ប៊ីម្ម៉ាឡិចក៏សួរអ័ប្រាហាំថា៖ “តើកូនចៀមញីទាំងប្រាំពីរនេះដែលអ្នកបានដាក់ដោយឡែក មានន័យដូចម្ដេច?”។
គាត់ទូលថា៖ “សូមព្រះករុណាទទួលយកកូនចៀមញីទាំងប្រាំពីរនេះពីដៃរបស់ខ្ញុំព្រះបាទចុះ ដើម្បីជាទីបន្ទាល់ដល់ខ្ញុំព្រះបាទថា ខ្ញុំព្រះបាទបានជីកអណ្ដូងនេះ”។