ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 2:19 - ព្រះគម្ពីរខ្មែរសាកល

ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​បាន​សូន​ពី​ដី​នូវ​សត្វព្រៃ​គ្រប់ប្រភេទ​នៃទីវាល និង​បក្សាបក្សី​គ្រប់ប្រភេទ​នៅលើអាកាស ហើយ​នាំមក​ឯ​មនុស្ស ដើម្បីឲ្យ​ឃើញថា​គាត់​នឹង​ហៅ​ពួកវា​យ៉ាងដូចម្ដេច​។ ដូច្នេះ អ្វីក៏ដោយ​ដែល​មនុស្ស​បាន​ហៅ​សត្វមានជីវិត នោះក៏ទៅជា​ឈ្មោះ​របស់វា​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​បាន​យក​ដី​មក​សូន​ធ្វើ​គ្រប់​ទាំង​សត្វ​ជើង​បួន និង​សត្វ​ហើរ​ទាំង​ប៉ុន្មាន រួច​ក៏​យក​មក​ឲ្យ​មនុស្ស ដើម្បី​ឲ្យ​ដឹង​ថា​គាត់​ហៅ​ដូច​ម្តេច ហើយ​សត្វ​ទាំង​អស់​មាន​ឈ្មោះ​តាម​ដែល​មនុស្សបាន​ដាក់​ឲ្យ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌ជា‌អម្ចាស់​បាន​យក​ដី​មក​សូន​ធ្វើ​ជា​សត្វ​ស្រុក​គ្រប់​យ៉ាង និង​ធ្វើ​ជា​បក្សា‌បក្សី​គ្រប់​យ៉ាង​ដែល​ហើរ​នៅ​លើ​អាកាស រួច​ព្រះអង្គ​នាំ​សត្វ​ទាំង​នោះ​មក​ឲ្យ​មនុស្ស ព្រោះ​ទ្រង់​ចង់​ជ្រាប​ថា គេ​នឹង​ដាក់​ឈ្មោះ​ឲ្យ​វា​យ៉ាង​ណា។ ដូច្នេះ សត្វ​ទាំង​អស់​មាន​ឈ្មោះ​តាម​ដែល​មនុស្ស​ដាក់​ឲ្យ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ‌ទ្រង់​បាន​យក​ដី​មក​សូន​ធ្វើ​គ្រប់​ទាំង​សត្វ​ជើង​៤ នឹង​សត្វ​ហើរ​ទាំង​ប៉ុន្មាន រួច​ក៏​នាំ​មក​ឯ​អ័ដាម ដើម្បី​ឲ្យ​ដឹង​ជា​គាត់​នឹង​ហៅ​យ៉ាង​ដូច​ម្តេច ឯ​ឈ្មោះ​ណា​ដែល​អ័ដាម​បាន​ដាក់​ឲ្យ​ដល់​ជីវិត​ផង​ទាំង‌ឡាយ នោះ​បាន​សំរេច​ជា​ឈ្មោះ​របស់​សត្វ​នោះ​ឯង

សូមមើលជំពូក

អាល់គីតាប

អុលឡោះ‌តាអាឡាជា​ម្ចាស់​បាន​យក​ដី​មក​សូន​ធ្វើ​ជា​សត្វ​ស្រុក​គ្រប់​យ៉ាង និង​ធ្វើ​ជា​បក្សា​បក្សី​គ្រប់​យ៉ាង ដែល​ហើរ​នៅ​លើ​អាកាស រួច​ទ្រង់​នាំ​សត្វ​ទាំង​នោះ​មក​ឲ្យ​មនុស្ស ព្រោះ​អុលឡោះ​ចង់​ដឹង​ថា គេ​នឹង​ដាក់​ឈ្មោះ​ឲ្យ​វា​យ៉ាង​ណា។ ដូច្នេះ សត្វ​ទាំង​អស់​មាន​ឈ្មោះ តាម​ដែល​មនុស្ស​ដាក់​ឲ្យ។

សូមមើលជំពូក



លោកុ‌ប្បត្តិ 2:19
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ​ប្រទានពរ​ពួកគេ ហើយ​ព្រះ​មានបន្ទូល​នឹង​ពួកគេ​ថា​៖ “ចូរ​បង្កើតកូន ចូរ​កើនចំនួនឡើង ចូរឲ្យ​មានពាសពេញ​លើ​ផែនដី ហើយ​បង្ក្រាប​វា ព្រមទាំង​គ្រប់គ្រង​លើ​ត្រីនៅក្នុងសមុទ្រ បក្សាបក្សីនៅលើអាកាស និង​សត្វមានជីវិត​គ្រប់ប្រភេទ​ដែល​រវើក​នៅលើ​ផែនដី”។


សត្វ​មួយគូ​ៗ​ពី​សត្វ​ទាំងអស់ គឺ​បក្សាបក្សី​តាម​ពូជ​របស់វា សត្វជើងបួន​តាម​ពូជ​របស់វា និង​សត្វលូនវារ​ទាំងអស់​នៅលើ​ដី​តាម​ពូជ​របស់វា នឹង​មក​ឯ​អ្នក​ដើម្បីឲ្យ​បាន​រួចជីវិត​។


ការខ្លាចក្រែង​ចំពោះ​អ្នករាល់គ្នា និង​ការភិតភ័យ​ចំពោះ​អ្នករាល់គ្នា នឹង​មាន​លើ​អស់ទាំង​សត្វព្រៃនៅលើផែនដី អស់ទាំង​បក្សាបក្សីនៅលើអាកាស អស់ទាំង​សត្វ​ដែល​លូនវារ​លើ​ដី និង​អស់ទាំង​ត្រីនៅក្នុងសមុទ្រ​; ពួកវា​ត្រូវបាន​ប្រគល់​ទៅក្នុង​កណ្ដាប់ដៃ​របស់អ្នករាល់គ្នា​ហើយ​។