កាលទូតសួគ៌ទាំងនោះបាននាំពួកគេមកខាងក្រៅ ទូតសួគ៌មួយរូបក៏និយាយថា៖ “ចូររត់គេចឲ្យរួចជីវិតទៅ! កុំមើលក្រោយ ហើយកុំឈប់នៅកន្លែងណាមួយក្នុងវាលទំនាបឡើយ។ ចូររត់គេចទៅតំបន់ភ្នំទៅ ក្រែងលោអ្នកត្រូវបានបំផ្លាញ!”។
លោកុប្បត្តិ 19:18 - ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែឡុតនិយាយនឹងពួកគេថា៖ “ទេ! លោកម្ចាស់នៃខ្ញុំអើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ ឡុតប្រកែកថា៖ «ទេ លោកម្ចាស់ខ្ញុំអើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកឡុតពោលទៅទេវតាវិញថា៖ «លោកម្ចាស់អើយ សូមមេត្តាស្ដាប់ពាក្យអង្វររបស់ខ្ញុំប្របាទផង! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែឡុតប្រកែកថា ទេ លោកម្ចាស់អើយ អាល់គីតាប ឡូតពោលទៅម៉ាឡាអ៊ីកាត់វិញថា៖ «លោកម្ចាស់អើយ សូមមេត្តាស្តាប់ពាក្យអង្វររបស់ខ្ញុំផង! |
កាលទូតសួគ៌ទាំងនោះបាននាំពួកគេមកខាងក្រៅ ទូតសួគ៌មួយរូបក៏និយាយថា៖ “ចូររត់គេចឲ្យរួចជីវិតទៅ! កុំមើលក្រោយ ហើយកុំឈប់នៅកន្លែងណាមួយក្នុងវាលទំនាបឡើយ។ ចូររត់គេចទៅតំបន់ភ្នំទៅ ក្រែងលោអ្នកត្រូវបានបំផ្លាញ!”។
មើល៍! បាវបម្រើរបស់លោករកបានសេចក្ដីសន្ដោសនៅចំពោះភ្នែករបស់លោក ហើយលោកក៏បានពង្រីកសេចក្ដីសប្បុរសរបស់លោកដែលសម្ដែងដល់ខ្ញុំដើម្បីរក្សាជីវិតរបស់ខ្ញុំដែរ។ យ៉ាងណាមិញ ខ្ញុំមិនអាចរត់គេចទៅតំបន់ភ្នំបានទេ ក្រែងលោមហន្តរាយតាមខ្ញុំទាន់ នោះខ្ញុំនឹងស្លាប់។
បុរសនោះនិយាយថា៖ “ចូរឲ្យខ្ញុំទៅចុះ ដ្បិតថ្ងៃរះហើយ”។ ប៉ុន្តែយ៉ាកុបតបថា៖ “ខ្ញុំនឹងមិនឲ្យលោកទៅទេ ទាល់តែឲ្យពរខ្ញុំសិន”។
ព្រះយេហូវ៉ាជាអង្គដ៏វិសុទ្ធនៃអ៊ីស្រាអែល ជាអ្នកដែលសូនពួកគេឡើង មានបន្ទូលដូច្នេះថា៖ “ចូរសួរយើងអំពីការដែលនឹងមកដល់ ហើយបង្គាប់យើងទាក់ទងនឹងកូនចៅរបស់យើង និងកិច្ចការនៃដៃរបស់យើងចុះ។
ប៉ុន្តែពេត្រុសទូលថា៖ “ទេ ព្រះអម្ចាស់! ដ្បិតទូលបង្គំមិនដែលហូបអ្វីមួយដែលមិនបរិសុទ្ធ និងសៅហ្មងឡើយ”។
អាណានាសទូលតបថា៖ “ព្រះអម្ចាស់អើយ ទូលបង្គំបានឮពីមនុស្សជាច្រើនអំពីមនុស្សនេះថា គាត់បានធ្វើការអាក្រក់ច្រើនប៉ុណ្ណាដល់វិសុទ្ធជនរបស់ព្រះអង្គនៅយេរូសាឡិម។