លោកុប្បត្តិ 15:10 - ព្រះគម្ពីរខ្មែរសាកល គាត់ក៏យកសត្វទាំងអស់នោះថ្វាយព្រះអង្គ ហើយពុះវាជាពីរចំកណ្ដាល រួចដាក់ចំហៀងនីមួយៗប្រទល់គ្នា រីឯសត្វស្លាបវិញ គាត់មិនបានពុះជាពីរទេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកក៏យកសត្វទាំងនោះមកថ្វាយព្រះអង្គ ដោយពុះវាជាពីរ ហើយដាក់ចំហៀងនីមួយៗប្រទល់គ្នា តែសត្វស្លាប លោកមិនបានពុះជាពីរទេ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកក៏យកសត្វទាំងនោះមកពុះជាពីរ រួចដាក់ទន្ទឹមគ្នា តែលោកពុំបានពុះសត្វស្លាបជាពីរទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គាត់ក៏យកសត្វទាំងនោះមកពុះជា២ភាគ រួចដាក់ចំហៀងប្រទល់គ្នា តែសត្វស្លាបគាត់មិនពុះទេ អាល់គីតាប អ៊ីប្រាំក៏យកសត្វទាំងនោះមកពុះជាពីរ រួចដាក់ទន្ទឹមគ្នា តែគាត់ពុំបានពុះសត្វស្លាបជាពីរទេ។ |
ពេលថ្ងៃលិចផុតទៅ វាក៏ងងឹត នោះមើល៍! មានឡភ្លើងដែលហុយផ្សែង និងចន្លុះដែលមានអណ្ដាតភ្លើងបានឆ្លងកាត់នៅចន្លោះដុំសាច់ទាំងនោះ!
ព្រះអង្គមានបន្ទូលនឹងគាត់ថា៖ “ចូរយកគោក្រមុំមួយក្បាលអាយុបីខួប ពពែញីមួយក្បាលអាយុបីខួប ចៀមឈ្មោលមួយក្បាលអាយុបីខួប លលកមួយក្បាល និងកូនព្រាបមួយក្បាលមកឲ្យយើង”។
ចូរខំប្រឹងបង្ហាញខ្លួនអ្នកដល់ព្រះ ថាជាមនុស្សដែលជាប់ការពិសោធ ជាអ្នកធ្វើការដែលគ្មានអ្វីត្រូវអៀនខ្មាស ដែលបង្រៀនព្រះបន្ទូលនៃសេចក្ដីពិតយ៉ាងត្រឹមត្រូវ។