Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 15:9 - ព្រះគម្ពីរខ្មែរសាកល

9 ព្រះអង្គ​មានបន្ទូល​នឹង​គាត់​ថា​៖ “ចូរ​យក​គោក្រមុំ​មួយ​ក្បាល​អាយុបីខួប ពពែញី​មួយ​ក្បាល​អាយុបីខួប ចៀមឈ្មោល​មួយ​ក្បាល​អាយុបីខួប លលក​មួយ​ក្បាល និង​កូនព្រាប​មួយ​ក្បាល​មក​ឲ្យ​យើង”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូលមក​កាន់​លោក​ថា៖ «ចូរ​យក​គោ​ញី​មួយ​អាយុ​បី​ខួប ពពែ​ញី​មួយ​អាយុ​បី​ខួប ចៀម​ឈ្មោល​មួយ​អាយុ​បី​ខួប លលក​មួយ និង​ព្រាប​ចំទើរ​មួយ​មក​ឲ្យ​យើង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​លោក​ថា៖ «ចូរ​យក​គោ​ញី​ជំទង់​អាយុ​បី​ខួប​មួយ ពពែ​ញី​អាយុ​បី​ខួប​មួយ ពពែ​ឈ្មោល​អាយុ​បី​ខួប​មួយ លលក​មួយ និង​ព្រាប​ជំទើរ​មួយ មក​ឲ្យ​យើង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 នោះ​ទ្រង់​មាន​បន្ទូល​ថា ចូរ​យក​គោ​ញី​១​អាយុ​៣​ខួប ពពែ​ញី​១​អាយុ​៣​ខួប ចៀម​ឈ្មោល​១ អាយុ​៣​ខួប ហើយ​លលក​១ នឹង​ព្រាប​ជំទើរ​១​មក​ឲ្យ​អញ

សូមមើលជំពូក ចម្លង

អាល់គីតាប

9 អុលឡោះ​មាន​បន្ទូល​មក​គាត់​ថា៖ «ចូរ​យក​គោ​ញី​ជំទង់​អាយុ​បី​ខួប​មួយ ពពែ​ញី​អាយុ​បី​ខួប​មួយ ពពែ​ឈ្មោល​អាយុ​បី​ខួប​មួយ លលក​មួយ និង​ព្រាប​ជំទើរ​មួយ មក​ឲ្យ​យើង»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 15:9
18 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​ក៏​យក​សត្វ​ទាំងអស់​នោះ​ថ្វាយ​ព្រះអង្គ ហើយ​ពុះ​វា​ជាពីរ​ចំ​កណ្ដាល រួច​ដាក់​ចំហៀង​នីមួយៗ​ប្រទល់គ្នា រីឯ​សត្វស្លាប​វិញ គាត់​មិន​បាន​ពុះជាពីរ​ទេ​។


អាប់រ៉ាម​ទូលថា​៖ “ព្រះអម្ចាស់​នៃទូលបង្គំ គឺ​ព្រះយេហូវ៉ា​អើយ តើ​ទូលបង្គំ​អាច​ដឹង​ដូចម្ដេច​ថា​ទូលបង្គំ​នឹង​កាន់កាប់​ទឹកដីនេះ​?”។


អ័ប្រាហាំ​ងើបភ្នែកឡើង ហើយ​មើល នោះ​មើល៍! មាន​ចៀមឈ្មោល​មួយ​នៅខាងក្រោយ ជាប់​ស្នែង​នឹង​គុម្ពោតព្រៃ​! អ័ប្រាហាំ​ក៏​ទៅ​យក​ចៀមឈ្មោល​នោះ ហើយ​ថ្វាយ​វា​ជា​តង្វាយដុត ជំនួស​កូនប្រុស​របស់គាត់​។


“ចូរ​ប្រមូល​វិសុទ្ធជន​របស់យើង​មក​ឯ​យើង គឺ​អ្នកដែល​តាំង​សម្ពន្ធមេត្រី​ជាមួយ​យើង​ដោយ​យញ្ញបូជា”។


ចិត្ត​របស់ខ្ញុំ​ស្រែកយំ​ចំពោះ​ម៉ូអាប់​; ពួក​អ្នករត់រួច​របស់នាង​ទៅដល់​សូអារ និងដល់​អេក្លាត-សេលីស៊ីយ៉ា ពួកគេ​ឡើង​ចំណោត​លូគីត​ទាំង​យំសោក ពួកគេ​បញ្ចេញ​សម្រែក​តាម​ផ្លូវ​ទៅ​ហូរ៉ូណែម ដោយសារតែ​ការអន្តរាយ​។


ព្រមទាំង​ដើម្បី​ថ្វាយ​យញ្ញបូជា ស្របតាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​ក្រឹត្យវិន័យ​របស់​ព្រះអម្ចាស់​ថា​:“លលក​មួយគូ ឬ​កូន​ព្រាប​ពីរ​ក្បាល”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម