កាលនោះមានកើតឡើងដូច្នេះ: នៅសម័យអាំរ៉ាផែលស្ដេចនៃស៊ីណើរ អើយ៉ុកស្ដេចនៃអេឡាសារ កេដូឡោមើរស្ដេចនៃអេឡាំ និងធីដាលស្ដេចនៃកូយីម
លោកុប្បត្តិ 14:4 - ព្រះគម្ពីរខ្មែរសាកល ស្ដេចទាំងប្រាំអង្គនេះបានបម្រើកេដូឡោមើរដប់ពីរឆ្នាំ ប៉ុន្តែនៅឆ្នាំទីដប់បីពួកទ្រង់បានបះបោរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្ដេចទាំងនេះបានចុះចូលព្រះបាទកេដូឡោមើរអស់រយៈពេលដប់ពីរឆ្នាំ តែដល់ឆ្នាំទីដប់បីក៏នាំគ្នាបះបោរឡើង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចទាំងនេះនៅជារណបរបស់ព្រះបាទកេដូឡោមើរ អស់រយៈពេលដប់ពីរឆ្នាំ ហើយនៅឆ្នាំទីដប់បីក៏នាំគ្នាបះបោរឡើង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេបានចុះចូលកេដូឡោមើរអស់១២ឆ្នាំ តែដល់ឆ្នាំទី១៣ក៏នាំគ្នាបះបោរវិញ អាល់គីតាប ស្តេចទាំងនេះនៅជាអ្នកបម្រើរបស់ស្តេចកេដូឡោមើរ អស់រយៈពេលដប់ពីរឆ្នាំ ហើយនៅឆ្នាំទីដប់បីក៏នាំគ្នាបះបោរឡើង។ |
កាលនោះមានកើតឡើងដូច្នេះ: នៅសម័យអាំរ៉ាផែលស្ដេចនៃស៊ីណើរ អើយ៉ុកស្ដេចនៃអេឡាសារ កេដូឡោមើរស្ដេចនៃអេឡាំ និងធីដាលស្ដេចនៃកូយីម
ស្ដេចទាំងប្រាំអង្គនេះបានរួមកម្លាំងគ្នានៅជ្រលងភ្នំស៊ីឌីម (ស៊ីឌីមគឺសមុទ្រអំបិល)។
លុះដល់ឆ្នាំទីដប់បួន កេដូឡោមើរ និងពួកស្ដេចដែលនៅជាមួយទ្រង់បានយាងមក ហើយវាយឈ្នះជនជាតិរេផែមនៅអាសថារ៉ូត-កើណែម ជនជាតិស៊ូស៊ីមនៅហាំ ជនជាតិអេមីមនៅសាវេ-គារយ៉ាថែម