ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 14:11 - ព្រះគម្ពីរខ្មែរសាកល

ស្ដេចបួនអង្គនោះ​ក៏​រឹបអូសយក​ទ្រព្យសម្បត្តិ​ទាំងអស់​ពី​សូដុម និង​កូម៉ូរ៉ា ព្រមទាំង​ស្បៀងអាហារ​ទាំងអស់​ផង រួច​ចាកចេញទៅ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ស្តេច​ទាំង​នោះ​ក៏​យក​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​របស់​ក្រុង​សូដុម និង​ក្រុង​កូម៉ូរ៉ា ព្រម​ទាំង​ស្បៀង​អាហារ​ទាំង​ប៉ុន្មាន រួច​ចាក​ចេញ​ទៅ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

រីឯ​ស្ដេច​ដែល​ច្បាំង​ឈ្នះ បាន​នាំ​គ្នា​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​របស់​ក្រុង​សូដុម និង​ក្រុង​កូម៉ូ‌រ៉ា ព្រម​ទាំង​ស្បៀង​អាហារ​ទាំង​ប៉ុន្មាន រួច​ចាក​ចេញ​ទៅ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​ស្តេច​ទាំង​នោះ​ក៏​យក​ទ្រព្យ​សម្បត្តិ​នៃ​ក្រុង​សូដុំម នឹង​ក្រុង​កូម៉ូរ៉ា​ទាំង​អស់ ព្រម​ទាំង​ស្បៀង​អាហារ​ទាំង​ប៉ុន្មាន​ចេញ​បាត់​ទៅ

សូមមើលជំពូក

អាល់គីតាប

រីឯ​ស្តេច​ដែល​ច្បាំង​ឈ្នះ បាន​នាំ​គ្នា​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​របស់​ក្រុង​សូដុម និង​ក្រុង​កូម៉ូរ៉ា ព្រម​ទាំង​ស្បៀង​អាហារ​ទាំង​ប៉ុន្មាន រួច​ចាក​ចេញ​ទៅ។

សូមមើលជំពូក



លោកុ‌ប្បត្តិ 14:11
8 ការដាក់ឲ្យឆ្លើយតបគ្នា  

អាប់រ៉ាម​យក​សារ៉ាយ​ប្រពន្ធ​របស់គាត់ និង​ឡុត​ក្មួយ​របស់គាត់ ព្រមទាំង​ទ្រព្យសម្បត្តិ​ទាំងអស់​របស់ពួកគេ​ដែល​រកបាន និង​មនុស្ស​ដែល​ពួកគេ​បាន កាល​នៅ​ហារ៉ាន ហើយ​ចេញដំណើរ​ទៅ​ដែនដី​កាណាន​។ នៅពេល​ពួកគេ​មកដល់​ដែនដី​កាណាន


នៅ​ជ្រលងភ្នំ​ស៊ីឌីម​មាន​អណ្ដូង​កៅស៊ូខ្មៅ​ជាច្រើន​។ ពេល​ស្ដេច​នៃ​សូដុម និង​ស្ដេច​នៃ​កូម៉ូរ៉ា​រត់គេច ពួកទ្រង់​ក៏​ធ្លាក់​ទៅក្នុង​អណ្ដូងទាំងនោះ រីឯ​ពួកអ្នកដែល​នៅសល់​បាន​រត់គេច​ទៅ​តំបន់ភ្នំ​។


ពួកទ្រង់​បាន​ចាប់​ឡុត​ក្មួយ​របស់​អាប់រ៉ាម​នាំទៅ​ដែរ ព្រមទាំង​ទ្រព្យសម្បត្តិ​របស់គាត់ ហើយ​ចាកចេញទៅ ដ្បិត​ឡុត​បាន​រស់នៅ​សូដុម​។


គាត់​យក​ទ្រព្យសម្បត្តិ​ទាំងអស់​មកវិញ ក៏​យក​ឡុត​ជា​សាច់ញាតិ​របស់គាត់ និង​ទ្រព្យសម្បត្តិ​របស់ឡុត​មកវិញ​ដែរ ព្រមទាំង​ពួក​ស្ត្រី និង​ប្រជាជន​ផង​។


ស្ដេច​នៃ​សូដុម​មានរាជឱង្ការ​នឹង​អាប់រ៉ាម​ថា​៖ “សូម​ប្រគល់​មនុស្ស​មក​យើង រីឯ​ទ្រព្យសម្បត្តិ​វិញ សូម​យក​សម្រាប់​អ្នក​ចុះ”។