លោកុប្បត្តិ 10:18 - ព្រះគម្ពីរខ្មែរសាកល ជនជាតិអើវ៉ាឌ ជនជាតិសេម៉ារី និងជនជាតិហាម៉ាថ។ ក្រោយមក អម្បូររបស់ជនជាតិកាណានបានបែកខ្ញែកគ្នា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកអើវ៉ាឌីត ពួកសេម៉ារីត និងពួកហាម៉ាធីត។ ក្រោយមក អំបូរកាណានក៏បែកខ្ញែកគ្នា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជនជាតិអើវ៉ាឌីត-សេម៉ារីត ជនជាតិសេម៉ារី ជនជាតិហាម៉ាធីត។ បន្ទាប់មក អំបូរកាណានក៏បានបែកខ្ញែកគ្នា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកអើវ៉ាឌីត ពួកសេម៉ារីត នឹងពួកហាម៉ាធីត រួចក្រោយមក អស់ទាំងគ្រួពួកកាណានក៏បែកគ្នាសុសសាយ អាល់គីតាប ជនជាតិអើវ៉ាឌីត-សេម៉ារីត ជនជាតិសេម៉ារី និងជនជាតិហាម៉ាធីត។ បន្ទាប់មក អំបូរកាណានក៏បានបែកខ្ញែកគ្នា។ |
ព្រំប្រទល់របស់ជនជាតិកាណាន គឺចាប់ពីស៊ីដូនឆ្ពោះទៅកេរ៉ារ រហូតដល់កាសា និងឆ្ពោះទៅសូដុម កូម៉ូរ៉ា អាត់ម៉ា និងសេបោម រហូតដល់ឡាសា។
តើកាលនេ មិនដូចកើកេមីសទេឬ? តើហាម៉ាថ មិនដូចអើផាឌទេឬ? តើសាម៉ារី មិនដូចដាម៉ាស់ទេឬ?
ក៏ទាស់នឹងហាម៉ាថ ដែលជាប់ព្រំដែននឹងដាម៉ាស់ ព្រមទាំងទាស់នឹងទីរ៉ុស និងស៊ីដូនផង ទោះបីជាពួកគេមានប្រាជ្ញាច្រើនក៏ដោយ។